ចាស់ជរាជួបការលំបាក ចំនួន៤៥គ្រួសារ ស្ថិតក្នុងភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីលោកជំទាវ ក្រុមការងារ និងសប្បុរសជន

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ចាស់ជរា និងគ្រួសារក្រីក្រជួបការលំបាក ចំនួន៤៥គ្រួសារ ស្ថិតក្នុងភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទទួល​គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ពីព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តអំពិលទឹក និងជាព្រះអនុគណស្រុកកំពង់ត្រឡាច, លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល, ព្រះមង្គលានុរ័ក្ខ អំសៃ ព្រះរាជាថ្នាក់កិត្តិយសជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឬទ្ធិ។​

ក្នុងពិធីចែកសម្ភារៈនោះ ក៏មានការចូលរួមពីលោក សូរិន្ទី រ៉ាវុឌ្ឍី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង,​លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត, ក្រុមមនុស្សធម៌ស្ម័ក្រចិត្ត, សប្បុរសជនមកពីរាជធានីភ្នំពេញ អាជ្ញាធរស្រុក មេឃុំ មេភូមិ គណៈកម្មការវត្ត។ អំណោយចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី១កេះ, ទឹកសុីអីវ៣យួរ, ទឹកត្រី៣យួរ, ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេះ, ក្រមា១, សម្លៀកបំពាក់១សម្រាប់ ព្រមទាំងថវិកាចំនួន ៥០ ០០០រៀល ៕ (ដោយ៖ ឡេង ធារ៉ា) (ប្រភពៈ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment