កំពង់ឆ្នាំង៖ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោកជំទាវ បានជូនពរឯកឧត្តម ស៊ីវ រុន ឆាប់ជាសេះស្បើយពីជម្ងឺដូចដើមវិញ ដើម្បីបានបំពេញការងារជូនជាតិមាតុភូមិ។ ឯកឧត្ដម ស៊ីវ រុន បានថ្លែងការអរគុណដល់លោកជំទាវ និងសហការី ដែលបានយកចិត្តទុកដាក់ ចំណាយថវិកា និងពេលវេលា អញ្ជើញមកសួរសុខទុក្ខរូបគាត់ក្នុងខណៈពេលដែលមានជម្ងឺនោះផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)