ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត​កំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងឯកឧត្តម ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារវិស័យសុខាភិបាល រយ:ពេលកន្លងមក និង​បង្ហាញ​ពីយន្តការ​មួយ​ចំនួន​ដើម្បីពង្រឹងការងារគ្រប់គ្រង់ឱ្យ​មានប្រសិទ្ធភាព​។

ថ្លែង​សំណេះសំណាល​ ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដោយបញ្ជាក់ថា៖ មន្ត្រីសុខាភិបាលទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ: គោរពច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:វិស័យសុខាភិបាល អ្នកប្រកបវិជ្ជាជីវ:វិស័យសុខាភិបាលទាំងអស់ត្រូវចុះបញ្ជីគណ:វិជ្ជាជីវ:ពាក់ព័ន្ធ ត្រូវគិតគូរសុខភាពប្រជាពលរដ្ឋជាធំ និងត្រូវបន្តការផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការ បង្ការ ការចម្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចកើតមានជាយថាហេតុ ៕(ដោយ៖ ឡេង ធារ៉ា)

Comments (0)
Add Comment