ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: នៅរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន២ គឺ៖ ១-សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០ និង២-សេចក្តីព្រាងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើខ្លឹមសារនៃឯកសារសេចក្តីព្រាងទាំងបីនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពអនុវត្ត មុននឹងដាក់ឯកសារទាំងនេះ ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។ កិច្ចប្រជុំនេះរៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ។

សម្រាប់ខេត្តកំពង់ឆ្នាំងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចូលរួម និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សរុបចំនួន ១០២រូប ស្ត្រី ១៨រូប ៕(ដោយ៖ ឡេង ធារ៉ា)

Comments (0)
Add Comment