លោកជំទាវ តុង ណារី បានជម្រុញលើកទឹកចិត្ត ដល់ស្រ្តី ឱ្យបង្កើន ការយកចិត្តទុកដាក់ តាមរយ:ការចិញ្ចឹមមាន់ ដើម្បីរកប្រាក់ចំណូល បានមួយផ្នែកទៀត ដើម្បីបង្កើន សេដ្ឋកិច្ចក្នុងគ្រួសារ

កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានជម្រុញលើកទឹកចិត្តដល់ស្រ្តី អោយបង្កើន ការយកចិត្តទុកដាក់ តាមរយ:ការចិញ្ចឹមមាន់ ដើម្បីរកប្រាក់ចំណូលបានមួយផ្នែកទៀត ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។ លោកជំទាវ បានជម្រុញបែបនេះ ក្នុងពេលអញ្ជើញ ចុះសម្ភាស៍ប្រជាពលរដ្ឋដែរទាក់ទង នឹងគម្រោងបញ្ច្រាបយេនឌ័រ និងបង្កើតភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយះការចិញ្ចឹមមាន់ ( PGM_WEE ) ក្នុងការធ្វើទ្រុងមាន់របស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នល់ ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការិយាល័យអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការចិញ្ចឹមមាន់ (PGM-WEE) អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ៕ (ដោយ៖ ឡេង ធារ៉ា) (ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment