ប្រធានរតនាគារខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២០ ជាមួយថ្នាក់ដឹកនាំ និងប្រធានការិយាល័យ

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំរតនាគារខត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២០ ដឹកនាំដោយលោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង។

ខ្លឹមសារក្នុងកិច្ចប្រជុំរួមមាន៖
១.ផ្សព្វផ្សាយកិច្ចប្រជុំបូកសរុបការងាររតនាគារទូទាំងប្រទេស ប្រចាំខែមករា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានរតនាគារជាតិ។
២.បូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកុម្ភៈ ពិសេសជំរុញការចុះកិច្ចបញ្ជីការ និងត្រួតពិនិត្យតាមប្រព័ន្ធFMIS ឱ្យបានពេញលេញ និងទាន់ពេលវេលា។
៣.ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ៕(ដោយ៖ ឡេង ធារ៉ា)

Comments (0)
Add Comment