ស្រុកសាមគ្គីមានជ័យ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុក រួមជាមួយលោក វ៉ាន់ ស៊ីណាត អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ខ្នាឆ្មារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ជូនដល់ជនពិការឈ្មោះ អាត ម៉ារី ភេទ ស្រី អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយដែលនាំយកទៅផ្តល់ជូនក្នុងឱកាសនោះរួមមាន÷ រទេះជនពិការ ១គ្រឿង, អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ថវិកា ១៣០.០០០រៀល និងថវិកាក្រុមប្រឹក្សាឃុំ ៣០.០០០រៀល ៕(ប្រភព៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ)