សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវលេខ៥០C២ នៅឃុំផ្លូវទូក ស្រុកកំពង់លែង

កំពងឆ្នាំង៖ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ នៃក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យអំពី ដំណើរការសាងសង់ផ្លូវលេខ៥០C២ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរស្រុកកំពង់លែង បានអោយដឹងថាៈ ផ្លូវដែលកំពុងដំណើរការសាងសង់ដោយក្រុមកងវិស្វកម្មសម្តេចឪនេះ ជាផ្លូវជាតិលេខ ៥០C២ មានប្រវែង១៥គីឡូម៉ែត្រ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕(ដោយ៖ ឈាង វណ្ណៈ)

Comments (0)
Add Comment