ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងពង្រឹងក្រុមការងាររបស់​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងពង្រឹងក្រុមការងាររាជរដ្ឋាភិបាល ​ដើម្បីត្រួតពិនិត្យ និងគាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល ចុះមូលដ្ឋានទូទាំងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ការងារ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងាររាជរដ្ឋាភិបាល​នៃ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ អាជ្ញាធរ សមត្ថកិច្ច​​គ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​បាន​យកចិត្ត​ទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​ចុះដល់​មូលដ្ឋាន​ទូទាំងខេត្ត រួមគ្នា​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពួកគាត់ ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ឲ្យមន្ត្រីពាក់ព័ន្ធនិងមន្រ្តីអាជ្ញាធរ ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ និង ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ៕(ដោយ៖ ឡេង ធារ៉ា)

Comments (0)
Add Comment