ពិធីសំណេះសំណាល ជាមួយបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន១០០នាក់

កំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន​ដែលបានប្រឡងជាប់ជាស្ថារព ចូលបម្រេីការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន១០០នាក់ ក្នុងនោះស្រីចំនួន ២៤នាក់។

សូមបញ្ជាក់ផងដែរថា៖ សម្រាប់ខេត្តកំពង់ឆ្នាំង គណៈកម្មការកណ្តាលរៀបចំការប្រកួតប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសលទ្ធផលនៃការប្រឡង ដែលបានធ្វើការប្រឡងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរមានចំនួន ១០០នាក់ ស្រី ២៤នាក់ និងបេក្ខជនបម្រុងមានចំនួន ១០នាក់ ស្រី ៥នាក់ ៕(ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment