ក្រសួងព័ត៌មាន បានរៀបចំកម្មវិធីបរិច្ចាកឈាមក្រោមប្រធានបទ”ផ្ដល់ឈាម ផ្ដល់ក្តីស្រឡាញ់” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៧ៈ០០នាទីព្រឹក នៅបរិវេណទីស្ដីការក្រសួងព័ត៌មាន

ក្រសួងព័ត៌មាន សូមអញ្ជើញឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយកលោក ជំទាវអគ្គនាយិកា នៃអគ្គនាយកទាំង៥ និងឯកឧត្តមលោកជំទាវលោកលោកស្រីប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ មេត្តាជ្រាបថាក្នុងគោលបំណងផ្សារភ្ជាប់សកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងន័យមនុស្សធម៌ និងការងារសង្គម សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាកឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រឡាញ់” ដោយបានកំណត់យកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៧ៈ០០ នាទីព្រឹក នៅបរិវេណទីស្ដីការក្រសួងព័ត៌មាន។

អាស្រ័យហេតុនេះសូមអញ្ជើញឯកឧត្តមប្រតិភូឯកឧត្តមអគ្គនាយក ជំទាវអគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរមានរាជធានី-ខេត្តទាំង ២៥ និងចាត់មន្រី្តរាជការការក្រោមឱវាទ មកចូលរួមបរិច្ចោកឈាមដោយស័្មគ្រចិត្តតាមកាលបរិេច្ឆទខាងលើ តាមការគួរ ៕សូមអរគុណ!!!

Comments (0)
Add Comment