រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូន ដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ពាក់ព័ន្ធនឹងក្បាលដី ទាំងអស់ ស្ថិតនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែរមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ ស្ថិតក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឲ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារ នៃអនុក្រឹត្យ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យខាងលើមេត្តាចូលរួមពិនិត្យ លើទិន្នន័យដែលមាន នៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជាកំហិត ស្ថិតនៅបរិវេណសាលាបុណ្យស្រែអ៊ុក នៅស្ថិតនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផុតកំណត់ខាងលើគណៈកម្មការសន្មត់ថាៈ ទិន្នន័យដែលបានបើកចំហ ជូនពិនិត្យជាសាធារណៈ នេះមានភាពត្រឹមត្រូវហើយមិនអាច ជំទាស់តវ៉ានៅពេលក្រោយ បានទៀតឡើយ។

សូមបញ្ជាក់ថា៖ ផុតរយៈពេលកំណត់ នៃការបិទផ្សាយ ជាសាធារណៈ នេះគណៈកម្មការ រដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេច បញ្ជូនឲ្យរដ្ឋបាលសូរិយោដី ចេញវិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបាន បំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។

គណៈកម្មាធិការរដ្ឋបាលនឹងដាក់ ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទស្រាយ ដើម្បីចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ៕ (ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment