ពិធីប្រកាសតែងតាំង និងពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយព្រះសង្ឃនាយករង ០៣អង្គ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះគ្រូវិសុទ្ធសីលត្ថេរ ហែម ឡូត និមន្តដឹកនាំព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំង ចូលថ្វាយព្រះពរ ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ថ្វាយ៖
-សម្តេចពោធិវ័ង្ស កត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទី១។
-សម្តេចព្រះវនរ័ត កត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២។
-សម្តេចព្រះឧត្តមវង្សា កត្តិបណ្ឌិត មួង រ៉ា សម្តេច ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងដែលបាននិមន្តដឹកនាំថ្វាយព្រះពររួមមាន៖
-ព្រះគ្រូ វិសុទ្ធសីលត្ថេរ ហែម ឡូត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរគណៈខេត្តកំពង់ឆ្នាំង។
-ព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកកំពង់ត្រឡាច។
-ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិយស ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងព្រះអង្គស្រុកកំពង់ត្រឡាចនិមន្តចូលរួមផងដែរ។

សូមបញ្ជាក់ជូនផងដែរថា៖ សម្រាប់វិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ពោលគឺព្រះពុទ្ធសាសនា បានរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ការងារសង្គមកិច្ច មានដូចជាការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ព្រះពុទ្ធបរិស័ទ ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជនចាស់ជរា ស្រ្តី និងកុមារ ក្នុងសង្គមជាតិទាំងមូលផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment