គ្រួសារមានជីវភាពខ្វះខាតជួបការលំបាកគ្មានទីពឹង នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក

ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ ដឹកនាំដោយលោកស្រី អោក សុភារី សមាជិកអនុសាខា លោកស្រី រស់ រតនា សមាជិកអនុសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចែកជូនគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក រស់នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គ្រួសារដែលបានទទួលអំណោយមនឈ្មោះ រតន៍ សំបូរ ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ អំណោយដែលទទួលបានរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ០១កេស ត្រីខ ១០កំប៉ុង មុង ០១ ភួយ ០១ សារុង ០១ ក្រមា ០១។ ដោយឡែកលោកស្រី អោក សុភារី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៥០,០០០រៀល ខោអាវ ០១កំប្លេរ លោកស្រី រស់ រតនា ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៥០,០០០រៀល និងលោក រតន៍ វណ្ណចាន់សីហា ថវិកា ៤០,០០០រៀល សរុបថវិកា ១៤០,០០០រៀល ៕

ប្រភព៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment