កិច្ចប្រជុំ​ត្រៀម​រៀប​ចំ​ការងារ​បូក​សរុប​លទ្ធផល​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើក​ទិសដៅ​ឆ្នាំ២០២០​

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២០ នៅសាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀប​ចំ​ការងារ​បូក​សរុប​លទ្ធផល​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើក​ទិសដៅ​ឆ្នាំ២០២០ ដែល​ឧត្តម នាយឧត្តមសេនីយ៍ គន់ គីម​ ទេសរដ្ឋមន្ត្រី និង​ជាអនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ នឹង​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយ​ខេត្ត​នេះ។

ដោយ​មានការអញ្ជើញ​ចូលរួម​ពីឯកឧត្តម​លោកជំទាវ​សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​​ អភិបាល​រង​ខេត្ត​ កងកម្លាំង​ទាំង​បី អភិបាល អភិបាលរង​ក្រុង​ ស្រុក មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ និង​អ្នកពាក់ព័ន្ធជាច្រើន​រូប​។

ក្នុង​ឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​​ផ្ដល់អនុសាសន៍​៥ចំណុច​៖
១.យកចិត្តទុក​តាម​ដាន​សភាពករណ៍ទូទៅពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ។
២.ត្រៀមរៀប​ចំ​​ និង​ពង្រឹង​តួនាទី ភារកិច្ចគណៈកម្មាធិការគ្រប់គ្រង​មន្តរាយ​គ្រប់ជាន់ថ្នាក់។
៣.យកចិត្ត​ទុកដាក់លើវិធានការត្រៀម​ការ។ ត្រៀមបង្ការបានល្អ យើង​ឆ្លងផុតពីគ្រោះថ្នាក់”ការពារប្រសើរជាងព្យាបាល”។​
៤.វិធានការឆ្លើយ​តប និង​សង្គ្រោះបន្ទាន់ ដោយ​ដំបូង​សង្រ្គោះមនុស្ស មុនគេ បន្ទាប់មកសត្វនិង​សម្ភារ:មធ្យោបាយ​។
៥. វិធានការ​ស្ដារឡើង​វិញ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment