រដ្ឋបាលស្រុកសាមគ្គីមានជ័យ រៀបចំកិច្ចប្រជុំដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ និងមូលនិធិកម្មវិធីASPIRE

សាមគ្គីមានជ័យ៖ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំកិច្ចប្រជុំដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំនិងមូលនិធិកម្មវិធីASPIRE ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ។

ដោយមានការអញ្ជើញចូលរួមពីក្រុមការងារមូលនិធិកម្មវិធីASPIRE ខេត្ត មេឃុំ តំណាងក្រុមប្រឹក្សាឃុំទាំង៩ ទីប្រឹក្សាកម្មវិធីASPIREខេត្ត ក្រុមការងារ ASPIRE ខេត្ត និងស្រុក ឃុំ និងលោក លោកស្រីក្រុមការងារពាក់ព័ន្ធក្នុងគណៈកម្មការ ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment