ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការរៀបចំធ្វើផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីការរៀបចំធ្វើផែនការក្របខណ្ឌសម្រាប់ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ដារា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពី លោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធារណៈការខេត្ត នាយកទីចាត់ការធនធានមនុស្សខេត្ត ប្រធាន ការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរអង្គភាពខេត្ត ប្រធានការិយាល័យរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈ
ខេត្ត ចំនួន ៧៥នាក់។

លោក ខេម ផល្លី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានអោយដឹងថាៈ ការធ្វើគម្រោងផែនការក្របខណ្ឌឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ក្នុងគោលបំណងសិក្សា និងព្យាករអំពីគម្រោងផែនការក្របខណ្ឌមន្រ្តីរាជការថ្មី និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២១ និងវិភាគមុខងារមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា និងប្រភេទមន្ត្រីផ្សេងៗទៀតតាមរចនាសម្ព័ន្ធ និងវិភាគមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីបញ្ជូល
ក្នុងរចនាសម្ព័ន្ធ តាមស្ថាប័ននីមួយៗ អោយមាន
តម្លាភាព គុណភាព និងសមត្ថភាពប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ស្រ៊ន សំឫទ្ធី មានប្រសាសន៍ថាៈ ការរៀបចំផែនការក្របខណ្ឌ២០២១ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវឯកសារ គោលនយោបាយស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឃធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកសម្រេចបាននូវ គោលបំណងនៃកំណែទម្រង់ ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យពិតប្រាកដ និងជាមធ្យោ
បាយដ៏មានសារៈ សំខាន់មួយយ៉ាងសកម្មក្នុងការបង្កើតប្រសិទ្ធភាព ក្នុងការបង្កើនប្រសិទ្ធិភាព និងសមិទ្ធផល នៃការអនុវត្តគោលនយោបាយ ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ និងដើម្បីអោយមានសង្គតិភាពគ្នាជាមួយ ច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរដ្ឋបាល ឃុំ សង្កាត់, កំណែទម្រង់រដ្ឋបាលសាធារណៈ, ផែនការយុទ្ធសាស្ត្របញ្ជាក់យេនឌ័រក្នុងវិស័យមុខងារសាធារណៈ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍បន្តថាៈ ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍធនធានមនុស្ស រដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅលើការគ្រប់គ្រងចាត់ចែង និង ប្រើប្រាស់ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ផលិតភាព ឆ្លើយតបទៅនឹងតម្រូវការកាងារ និងការប្រតិបត្តិនូវ ការពង្រឹង និងពង្រីកសមត្ថភាព បុគ្គលិក មន្ត្រីរាជការ តាមការអភិវឌ្ឃចំណេះដឹង ជំនាញ បទពិសោធន៍ ការផ្លាស់ប្តូរ អាកប្បកិរិយា និងឥរិយាបទ របស់មន្ត្រីរាជការ ពីអ្នកគ្រប់គ្រងទៅជាអ្ននផ្តល់សេវា ប្រកបដោយវប្បធម៌ សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព សីលធម៌ និងមនសិកាវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម ស្រ៊ន សំឫទ្ធី ក៏បានផ្តាំផ្ញើអោយគ្រប់ស្ថាប័នទាំងអស់ត្រូវរៀបចំផែនការក្របខណ្ឌក្នុងស្ថាប័នរបស់ខ្លួនអោយស្របតាមនិតិវិធីច្បាប់ គោលនយោបាយ និងស្របតម្រូវជាក់ស្តែងតាម ផែនការសកម្មភាពរបស់ស្ថាប័នខ្លួននិងទាន់ពេលវេលារបស់ក្រសួងមុខងារមុខងារសាធារណៈបានកំណត់ ៕(ដោយ៖ ឈាង វណ្ណៈ)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment