រដ្ឋបាលស្រុកកំពង់លែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី ១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

កំពង់លែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅសាលាស្រុកកំពង់លែង បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី ១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

ដោយមានការចូលរួមពីឯកឧត្តម អៀង វុធ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សោម ភិរុណ ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី ព្រំ ធីតា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងលោក លោកស្រី គណៈអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកម្លាំង ថ្នាក់ដឹកនាំភូមិ ឃុំ អាជីវករ សប្បុរសជន ជនសោធននិវត្ត កុមារកំព្រា ជនពិការ ជនគ្មានទីពឹង ចូលរួមសរុបចំនួន ១៧៥ នាក់ ៕(ដោយ៖ ប្រាក់ ចិន្តាមុនី)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment