អនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបការងារបញ្ជូនឯកសារក្រុមនីមួយៗ ទៅសាខាពន្ធដារខេត្ត និងពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបការងារបញ្ជូនឯកសារតាមក្រុមនីមួយៗ ទៅសាខាពន្ធដារខេត្ត និងពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត។

ក្នុងឱកាសនោះលោក លី សុភា បានណែនាំ និងជុំរុញការងារបញ្ជូនឯកសារដែលនៅសល់ ទៅសាខាពន្ធដារខេត្ត ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ អោយបានឆាប់រហ័ស ស្របតាមទិសដៅក្រសួងបានដាក់ចេញ។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី, លោកប្រធានការិយាល័យរដ្ឋបាល, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ២២ រូប ស្រី ០៨ រូប ៕

(ប្រភព៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment