កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះ នៅពេលឯកឧត្តម បានអញ្ជើញចូលរួមអធិបតីក្នុងពិធីបើកការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះធម្មឃោសាចារ្យ ជួន សាវឿន រាជាគណៈថ្នាក់ទោ និងជាព្រះសាកលវិទ្យាការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះសិរីធម្មញ្ញាណ សុខ ថាន រាជាគណៈថ្នាក់កិត្តិយស និងជាប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសហីនុរាជ លោក លោកស្រីថ្នាក់ដឹកនាំទីតាំងគោល អភិបាលរងក្រុងកំពង់ឆ្នាំង សាស្ត្រាចារ្យ និងសមណនិស្សិត និស្សិតជាច្រើនរូប។
ឯកត្តមបាន បន្តថា៖ សន្ដិភាពពិតជាមានតម្លៃមិនអាចប្រថុយប្រថានបានទេ។ មានសន្ដិភាព មានការអភិវឌ្ឍន៍គ្របវិស័យ ទាំងវិស័យពុទ្ធិចក្រ និងវិស័យអាណាចក្រ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សន្ដិភាព បាននាំមកនូវការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធនានា(hard skill) និងធនធានមនុស្ស(soft skill)។ជាក់ស្ដែង នៅថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសហនុរាជខេត្តកំពង់ឆ្នាំង មានសមណនិស្សិត និស្សិត បានត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ទាំងនេះ ជាធនធានដ៏មានសារៈសំខាន់ក្នងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បានអំពាវនាវឱ្យក្មួយៗ ប្អូនៗសមណនិស្សិត និស្សិត សូមបន្តសិក្សាបន្ថែមទៀត គឺបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត ឬក៏សិក្សាជំនាញឯកទេសផ្សេងៗកុំបញ្ឈប់ត្រឹមហ្នឹងពោលគឺធ្វើបច្ចប្បន្នភាពចំណេះដឹងរបស់ខ្លួនឱ្យទាន់សម័យកាលនៃបច្ចេកវិទ្យា ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568