ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ នូវវិធានការការពារ និងថែទាំសុខភាពពីជំងឺថ្មី COVID-19

កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ វិធានការការពារ និងថែទាំសុខភាព ពីជំងឺថ្មី COVID-19 ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃការិយាល័យ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ទទួលបន្ទុកសុរិយោដី, លោកប្រធានការិយាល័យរដ្ឋបាល, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ២៣ រូប ស្រី ០៤ រូប ៕

(ប្រភព៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment