ថវិការបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា​ បានប្រគល់ជូនគ្រួសារ សពលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជលសារ ដែលបានទទួលមរណ:ភាព

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការមូលដ្ឋា​ន​ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា​ បាន​ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមន៍ជូនដល់៖

-លោកស្រី មុត ខៀវ ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក ប្រាក់ យ៉េន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជលសារ នៃអធិការដ្ឋាននគរបាល ស្រុកជលគិរី ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារជម្ងឺមហារីកក្នុងមាត់ នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។​

ក្នុងឱកាសនោះ​ លោកឧត្តម​សេនីយ៍ទោ​ ខូវ​ លី បាន​ពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជា​ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកអោយរស់នៅបានសមរម្យ ៕ ( ប្រភព មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង )

Comments (0)
Add Comment