នៅរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ឋសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ០០ នេះ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូនៃស្នងការដ្ឋាន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ហ៊ូ សុផាត នាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន ១,០០០,០០០ រៀល ។
…… ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ បានធ្វេីការផ្តាំផ្ញេីរដល់លោកអនុសេនីយ៍ឯក ហ៊ូ សុផាត ក៏ដូចជាក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ថែទាំជម្ងឺអោយបានឆាប់ជាសះស្បេីយ អោយមានសុខភាពល្អដូចដេីម ។