គណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាចដឹកនាំដោយលោក ឈឹម វុទ្ធា ចុះសួរសុខទុក្ខបងប្អូន កម្មករ កម្មការិនី ក្នុងរោងចក្រ

{កំពង់ឆ្នាំង}÷នៅព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ គណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាចដឹកនាំដោយលោក ឈឹម វុទ្ឋា អភិបាល នៃគណៈអភិបាលស្រុកបាន បានដឹកនាំមន្ត្រីរាជការជុំវិញអង្គភាពក្នុងស្រុកកំពង់ត្រឡាចទាំងអស់ ចុះសួរសុខទុក្ខបងប្អូន កម្មករ កម្មករិនី នៅតាមរោងចក្រ ទូទាំងស្រុក ឃើញថា÷បងប្អូន កម្មករ កម្មការិនី ចូលធ្វើការតាមធម្មតាដូចសព្វដង។
ដោយមានការយកចិត្តទុកដាក់ ពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងគោរពបទបញ្ជានឹងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យមន្ត្រីរាជការអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខ កម្មករ កម្មការិនី តាមរោងចក្រ តាមសិប្បកម្ម ឧស្សាហកម្ម នានាហេីយនឹងពន្យល់ណែនាំផ្សព្វផ្សាយអំពីវិធានការ ការថែទាំសុខភាពកុំឱ្យរីករាយដាលនៃជំងឺ កូរ៉ូណា១៩ ត្រូវ ផ្សព្វផ្សាយ ពន្យល់បន្ថែមទៀត ឱ្យបងប្អូន កម្មករ កម្មការិនី ទាំងអស់ ចេះសម្អាតខ្លួន លាងដៃនឹងសាប៊ូ, លាងដៃនឹងអាកុលត្រូវពាក់ម៉ាស ឲ្យបានគ្រប់គ្នា។

តាមការសង្កេត នៅក្នុងឱកាសនោះផងដែរ លោក ឈឹម វុទ្ធា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច និងកម្មករ កម្មការិនី ថៅកែរោងចក្រ មន្ត្រីគ្រប់គ្រងរោងចក្រទាំងអស់ មានមតិសំណេះសំណាល ប្រកបដោយភាពញញឹមរាក់ទាក់ ហើយមានការប្រុងប្រយ័ត្ន អានាម័យបានខ្ពស់ និងពាក់ម៉ាសដើម្បីការពារបានល្អ។

ម្យ៉ាងទៀត ថ្ងៃនេះទី១៣ ខែមេសា ឆ្នាំ២០២០ ឃើញថា ÷ កម្មករ កម្មការិនី ចូលធ្វើការរោងចក្រដូចធម្មតា, តាមការអំពាវនាវរបស់សម្ដេច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់ៗរោងចក្រ។

កម្មករខ្លះបានលើកឡើងថា÷ ពួកគាត់រីករាយសប្បាយចិត្ត និងការបំពេញភារកិច្ចក្នុងឱកាសរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិនេះណាស់ ព្រោះថា÷ពេលវេលាជាមាស, ជាប្រាក់,ជាពេជ្រ, សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ហើយគាត់បានបន្តទៀតថា÷បើសិនគាត់ឈប់មិនធ្វើការទៅផ្ទះក៏មិនបានដើរលេងជួបជុំសប្បាយនោះដែរ ដោយសារពិភពលោកមានជំងឺ កូវីដ ១៩ ពួកគាត់ត្រូវតែមានការប្រុងប្រយ័ត្នការពារ ទប់ស្កាត់កុំឲ្យមានការរីករាលដាល នៃមេរោគថ្មីនេះ។

តាមការសង្កេតផងដែរ ឃើញថាបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី បានយល់ដឹងខ្ពស់ នឹងបានទទួលការណែនាំ ការផ្សព្វផ្សាយពីអាជ្ញាធរ ពីប្រមុខរាជរដ្ឋាភិបាល ជា, ពិសេសអាជ្ញាធរក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនេះតែម្ដង ដែលមានលោក ឈឹម វុទ្ធា ជាអភិបាលស្រុកកំពង់ត្រឡាច៕

Comments (0)
Add Comment