បន្ទាប់ពីសារព័ត៌មាន{របាយការណ៍ថ្មី}ចុះផ្សាយរឿងសិប្បកម្មអត់ច្បាប់ ឃេីញសមត្ថកិច្ច​សម្រុះ​ចុះ​បង្ក្រាប​សិប្បកម្ម​ឈើ​អត់​ច្បាប់ ៣​កន្លែង​ក្នុង​ឃុំ​ទួល​ខ្ពស់ក្នុងចំណោម៩កន្លែង

  {កំពង់ឆ្នាំង}៖ ក្រោយពីអង្គភាពសារព័ត៌មាន{របាយការណ៍ថ្មី}និងអង្គភាពសារព័ត៌មានផ្សេងទៀតចុះផ្សាយរឿងករណីសិប្បកម្មចំនួន៩កន្លែងសង្ស័យអត់ច្បាប់នៅទីតាំងភូមិឡ, ឃុំទួលខ្ពស់, ស្រុកទឹកផុស, ខេត្តកំពង់ឆ្នាំងឃើញថា÷សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ឈើ​អត់​ច្បាប់​ចំនួន​៣​កន្លែង​នៅ​ជិត​គ្នា ក្នុងភូមិ​ឡ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខណៈ​ដែល​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស មិន​ព្រម​ធ្វើការ​បង្ក្រាប សោះ​មួយ​រយៈកាល​កន្លង​មក​។ 

 លោក ថោ​ង វ៉ា​ន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​÷ដោយ​ទទួល​បាន​បញ្ជា​ពី​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​ការ​ណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ ថ្ងៃនេះ លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​កងរាជអាវុធហត្ថ​មន្ត្រី​នគរបាល មន្ត្រី​ផ្នែក​រដ្ឋបាល ព្រៃឈើ​រមាស និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ឈើ​ផលិត​គ្រឿង​សង្ហា​រឹម អត់​ច្បាប់​ចំនួន​៣​កន្លែង​នៅ​ជាប់​របង​គ្នា​។ 

ដែល​ក្នុង​នោះ​ទី​១​មាន​ម្ចាស់​ឈ្មោះ អៀម សុខ​រិ​ន​,​ ទី​២ មាន​ម្ចាស់​ឈ្មោះ ជា សុគន្ធ និង​ទី​៣ មាន​ម្ចាស់​ឈ្មោះ​វ​ណ្ណា​។

ក្រោយ​ពី​ការ​ត្រួតពិនិត្យ​ឃើញ​លិខិត​ស្នាម មាន​ភាព​មិន​ប្រក្រតី លោក​ក៏​បាន​សម្រេច​ដកហូត​ឈើ​នៅ​ក្នុង​រោង​សប្ប​កម្ម ទាំង​៣​កន្លែង​យក​មក​រក្សា​ទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ឱ្យ​ម្ចាស់​ធ្វើ​ច្បាប់​សិប្បកម្ម​កែ​ច្នៃ​ជា​មុន​សិន​ទើប​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ជា​បន្ត​ទៀត​។
ចំណែក​មធ្យោបាយ​មាន​ម៉ាស៊ីន​ឈូសឈើ និង​សម្ភារ​មួយ​ចំនួន​ទៀត​ត្រូវ​រក្សា​ទុក នៅ​នឹង​កន្លែង ហើយ​ឲ្យ​ម្ចាស់​ទទួលខុសត្រូវ​លើ​ការ​បាត់​រង់ចាំ​ដល់​ពេល​ម្ចាស់​រត់​ច្បាប់ បាន​ទើប​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​បាន​។

ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​សិប្បកម្ម​អត់​ច្បាប់​ខាងលើ មន្ត្រី​ជំនាញ​សម្រេច​រឹបអូស​ឈើ​អត់​ច្បាប់​បាន​ឈើ​ដុំ​ចំនួន​១១៨​ដុំ ស្មើនឹង​៥,៤៦២ ម៉ែត្រគូប​។ 

ឈើ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ដោយ​ឲ្យ​ម្ចាស់​ធ្វើការ​បង់​ផាកពិន័យ​ស្តី​ពី​ច្បាប់រដ្ឋបាល​ព្រៃឈើ​។

អ្វី​ជា​ការ​កត់សម្គាល់ ម្ចាស់​សិប្បកម្ម​ទាំង​៣​នាក់​ខាងលើ​បាន​ឆ្លើយ​ថា ពួក​គាត់​បាន​សុំ​ច្បាប់​ពី​លោក សំ ឫ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ហើយ​ម្តេច​ត្រូវ​មក​ចាប់​ឈើ​របស់​ពួក​គាត់​ទៀត​។

ប៉ុន្តែ​លោក សំ ឫ​ទ្ឋី បាន​បដិសេធន៍​ថា​៖ ត្រង់​ណា​ដែល​ថា {{លោក​ចេញ​ច្បាប់​ឲ្យ​}}។

ដោយឡែក​លោក ថោ​ង វ៉ា​ន់​វី​រ៉ា​វុ​ទ្ធី នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​លើក​លិខិត​បង្ហាញ​ថា​៖ ច្បាប់​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​គតិយុត្តិ​ទេ ច្បាប់​ដែរ​ត្រឹមត្រូវ​គឺ​មានការ​ចុះហត្ថលេខា ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​ដោយ​មានការ​ចុះហត្ថលេខា​ឯកភាព​ពី​ឯកឧត្តម​អភិបាលខេត្ត​ទៀត​ទើប​ត្រឹមត្រូវ​។

ក្នុងករណីសមត្ថកិច្ចចុះបង្ក្រាបនេះ ប្រជាពលរដ្ឋដែលរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ បានឲ្យដឹងថា÷ ពួកគាត់រីករាយសប្បាយចិត្តណាស់ ដែលកម្លាំងចម្រុះចុះបង្ក្រាបបាន{ ធ្វើអញ្ចឹងបានជាត្រឹមត្រូវស្មើភាពគ្នារវាងពួកគាត់រកស៊ីត្រូវស្លូតត្រង់ត្រឹមត្រូវ}។

ពួកគាត់បានបន្តទៀតថា÷សិប្បកម្មទាំងតូចទាំងធំចំនួនជាង១០កន្លែងនៅក្នុងភូមិឡនេះ ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ចបង្ក្រាបតែ៣កន្លែងសិន។

ពួកគាត់រំភើបរីករាយសប្បាយចិត្ត ហើយសង្ឃឹមថា គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង រាល់ការធ្វើអាជីវកម្មបើកសិប្បកម្មកែច្នៃឈើប្រណីតនិងត្រូវមានច្បាប់ ត្រឹមត្រូវទាំងអស់ហេីយនឹងបង់ប្រាក់ចូលរដ្ឋត្រឹមត្រូវ៕

Comments (0)
Add Comment