លោក ចិន កាន់ អាយុ៦៩ឆ្នាំ រួមនិងកូនៗចំនួន៥នាក់ នៅភូមិដំបូកកកោះ, ឃុំស្វាយជ្រុំ,លើកដៃសំពះអង្វរសុំឲ្យឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់រឿងដីធ្លី

{កំពង់ឆ្នាំង}÷ លោក ចិន កាន់ និងក្រុមគ្រួសារមានសមាជិកចំនួន៧នាក់ រស់នៅភូមិដំបូកកកោះ,ឃុំស្វាយជ្រំ,ស្រុករលាប្អៀរ, ខេត្តកំពង់ឆ្នាំង, បានលើកដៃសំពះសំណូមពរទៅដល់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង។ ខណៈដែលពួកគាត់ មានទុក្ខព្រួយរឿងដីធ្លីដែលជាដីកាន់កាប់ជាយូរឆ្នាំមកហើយនោះ។ ដីនោះមានទីតាំងខាងជើងភូមិដំបូកកកោះ ទទឹង 41m × បណ្តោយ 51m ដែលអាជ្ញាធរភូមិឃុំបម្រុងយកដីនោះទុកជាដីធ្វើជាសាលាមត្តេយ្យសម្រាប់សិស្ស នៅក្នុងឃុំ។

លោក ចិន កាន់ បានរៀបរាប់ប្រាប់អង្គភាពយើងថា÷ ដីនោះគាត់បានកាន់កាប់ តាំងពីយូរមកហើយ ហើយក៏ដីកេរ៍ដូនតារបស់ឪពុកម្ដាយរបស់គាត់យូមកហើយដែរ នៅសម័យឆ្នាំ១៩៧៩ ក៏ពួកគាត់កាន់កាប់ដែរ ហើយកន្លងមក ព្រះសង្ឃបានសុំកកាយអាចម៌ដីគ្រោះនោះយកទៅដាក់តាមទីវត្តអារាម និងទីសាលាដំណាក់ គាត់ក៏យល់ព្រមឲ្យកកាយ។

បន្ទាប់មកទៀតថ្មីៗនេះ ក្នុងខែឧសភាឆ្នាំ២០២០ នេះ គាត់បានធ្វើរបងក៏ប៉ុន្តែត្រូវមេភូមិ, និងឃុំ មកឃាត់មិនឲ្យធ្វើ ក្រោយទៀតគាត់បានចាក់ដីលុបរណ្តៅនោះបម្រុង ចែកកូនដើម្បីធ្វើទីជម្រកនៅ ក៏ប៉ុន្តែត្រូវអាជ្ញាធរភូមិឃុំឃាត់ទៀត។

ក្នុងករណីខាងលើនេះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ អង្គភាពសារព័ត៌មានយើងខ្ញុំបានទៅជួបជាមួយលោក យា ភួន មេឃុំស្វាយជ្រុំ ពេលនោះលោកបានឲ្យអង្គភាពយើងដឹងយ៉ាងច្បាស់លាស់ថា÷ កន្លងមកមានអង្គប្រជុំមួយនៅក្នុងភូមិដំបូកកោះប្រជាពលរដ្ឋខ្លះបានលើកឡើងថា÷ ចង់ឲ្យទុកដីនោះជាដីរបស់រដ្ឋ និងជាកន្លែងធ្វើសាលាមត្តេយ្យសម្រាប់សិស្សតូចៗសិក្សា (ដោយហេតុផលមិនចង់ឲ្យឆ្លងផ្លូវជាតិទៅសាលាដែលនៅឆ្ងាយ)។

ហេីយនៅក្នុងអង្គប្រជុំនោះលោកមេឃុំគាត់បានសួរទៅប្រជាពលរដ្ឋថា÷បើបងប្អូនគិតថាដីបន្តិចបន្តួចខ្ជិលវែងឆ្ងាយ អាចឲ្យទៅគ្រួសារ ចិន កាន់ បានគួរតែឱ្យទៅឬយ៉ាងណា??លទ្ធផល÷ ប្រជាពលរដ្ឋបានឆ្លេីយមិនឯកភាពទេ ចង់ទុកដីនោះជាសម្បត្តិរដ្ឋ ឬកន្លែងសាលាមត្តេយ្យដដែល។

ហើយលោកមេឃុំ យា ភួន បន្តទៀតថា÷ការឃាត់មិនឲ្យចាក់ដីនោះគឺពិតជាបានបញ្ជាឲ្យសមត្ថកិច្ចប៉ុស្តិ៍ ទៅឃាត់មែន ដោយយោងលេីដីកំពុងមានរឿង ហើយគាត់ចង់សួរទៅម្ចាស់ដីថាតើមានការអនុញ្ញាតពីថ្នាក់ណាទើបបានចាក់ដីដូច្នោះ។

តែលោក ចិន កាន់ ជាប្រជាពលរដ្ឋមានសមាជិក៧នាក់នោះ បានឆ្លើយថា÷ដីរបស់គាត់ពីដូនតា ហើយកាន់កាប់រហូតទាំងពីឆ្នាំ១៩៧៩ មកដែរ។ដូច្នេះគាត់ត្រូវតែចាក់ដីដើម្បីធ្វើទីជម្រកឲ្យកូនរបស់គាត់ ព្រោះថាសព្វថ្ងៃនេះជីវភាពគ្រួសាររបស់ពួកគាត់កំពុងតែជួបការខ្វះខាតខ្លាំងណាស់ ហើយគ្មានដីកន្លែងផ្សេងសម្រាប់ទីជម្រកកូនទាំង៥របស់គាត់នោះទេ។

លោក ចិន កាន់ បានបន្តទៀតថា÷ ដីនៅក្នុងភូមិរបស់គាត់ភាគច្រើនអ្នកខ្លះកាន់កាប់ពីដូនតា ,អ្នកខ្លះកាន់កាប់ឆ្នាំ១៩៧៩ គឺរហូតតែអញ្ចឹងទាល់តែពេលត្រូវការធ្វើលិខិតបញ្ជាក់ដើម្បីខ្ចីលុយធនាគារទើបមេភូមិ មេឃុំបញ្ជាក់ឲ្យ។

តែក្នុងការបំភ្លឺរបស់លោកមេឃុំនោះថា÷មានចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋខ្លះនៅក្នុងភូមិ
មានការលេីកឡេីងថា ជាដីរួមនោះ លោកមេឃុំមិនបានបង្ហាញលិខិតបញ្ជាក់ ហើយក៏គ្មានស្នាមមេដៃ ក្នុងការតវ៉ា ក្នុងការលើកឡើង បញ្ជាក់ថាដីរួមនោះទេ។

តែភាគីខាងលោក ចិន កាន់ បានបង្ហាញឯកសារមួយ ដោយដីជាប់គាត់ខាងត្បូងដាក់លក់ឲ្យទៅអ្នកផ្សេងនោះ បានសរសេរ ក្នុងលិខិតបញ្ជាក់នោះថា÷ខាងជើងទល់នឹងឈ្មោះ ចិន កាន់….។( សូមបញ្ជាក់ថា÷ឯកសារនោះមិនមានចុះហត្ថលេខាភូមិនិងឃុំទេ)

ជាចុងក្រោយ លោកមេឃុំបានមានប្រសាសន៍ថា គាត់ស្រឡាញ់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ របស់គាត់ខ្លាំងណាស់ ហើយគាត់ក៏ចង់ឲ្យដីដែលមានទំហំទទឹង41m នឹងបណ្ដោយ51, m នោះឲ្យទៅឈ្មោះ ចិន កាន់ ដែលមានសមាជិក៧នាក់នោះដែរ ក៏ប៉ុន្តែខ្លាចខាងប្រជាពលរដ្ឋខ្លះ និងចាស់ព្រឹទ្ធាចារ្យខ្លះគេចោទថា÷លោកបានលុយជាច្រើនពីឈ្មោះ ចិន កាន់ ហេីយមេីលទៅ ទើបប្រគល់ដីនោះទៅឲ្យលោក ចិន កាន់ ដូច្នោះ។

តែប្រជាពលរដ្ឋខ្លះនិងមហាជនខ្លះបានលើកឡើងថា÷គួរតែឲ្យដីនេះទៅលោកពូ ចិន កាន់ និងក្រុមគ្រួសារទើបសម ព្រោះគាត់បានកាន់កាប់អាស្រ័យផលជាយូរឆ្នាំមកហើយនោះ។

ជាចុងក្រោយលោក ចិន កាន់ និងក្រុមគ្រួសារដែលមានសមាជិក៧នាក់ មានជីវភាពទីទាល់ក្រ ខ្វះខាត បានសំណូមពរទៅដល់លោកមេឃុំ ស្វាយជ្រុំ, លោកអភិបាលស្រុក រលាប្អៀរ, និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយដោះស្រាយរកយុត្តិធម៌ ពិតប្រាកដ ជូនក្រុមគ្រួសារពួកគាត់ផង ព្រោះពួកគាត់ត្រូវការដីនេះដើម្បីធ្វើជាទីជម្រកជ្រក។នៅ ក្រោមដំបូលសន្តិភាព ដែលប្រទេសជាតិកំពុងតែមានការរីកចម្រើនទៅមុខជាលំដាប់ ហើយពួកគាត់ជាសមាជិករបស់គណបក្សប្រជាជនជារៀងរាល់អាណត្តិ គាត់តែងតែបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនជារៀងរហូតមក។

ហេីយគាត់ស្រឡាញ់គាត់ស្រឡាញ់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្លាំងណាស់ ដែលជាវីរបុរស នាំមកនូវសន្តិភាព មានការរីកចំរើនគ្រប់វិស័យគ្រប់បែបយ៉ាងទាំងអស់៕

Comments (0)
Add Comment