{ខេត្តកំពង់ឆ្នាំង}÷ក្រោមការសម្របសម្រួលផ្លូវច្បាប់ ដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល ២ថ្ងៃគឺពីថ្ងៃទី ២០ដល់ថ្ងៃទី ២២ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន, នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរ ក្នុងស្រុកសាមគ្គឺមានជ័យចំនួន២០ នាក់ ក្នុងនោះចាប់តាមដីកានិងបទល្មើសជាក់ស្ដែង ។
-ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរឹបអូសយក វត្ថុតាង ដែលមានម៉ូតូ ១៣គ្រឿង និងមនុស្សចំនួន ២០ នាក់, និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួនទៀតផង។
-ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀននេះ មហាជននៅក្នុងខេត្តកំពង់ឆ្នាំង បានសាទរ ចំពោះលោក អ៉ិត សុធា ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង និង លោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បានសហការ ដឹកនាំបង្ក្រាប គ្រឿងញៀន រួមទាំងបទល្មើសមួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានការថយចុះ គួរឲ្យកត់សម្គាល់ ។
-ទន្ទឹមនោះផងដែរ លោក អ៉ិត សុធា ព្រះរាជអាជ្ញា បានកោតសរសើរ, លោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការរងទទួលបន្ទុក ប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ស្ថាប័ន ពាក់ព័ន្ធដែលបាន សហការ បង្រ្កាបបទល្មើស គ្រឿងញៀន បានល្អប្រសើរ ។
-លោកសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ សិស្សានុសិស្ស រួមទាំងក្រុមយុវជនទាំងឡាយ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាអាវុធ បំផ្លាញអនាគត បំផ្លាញប្រទេសជាតិ និងគ្រួសារខ្លួនឯង៕