ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីលានបាញ់កាំភ្លើងទ័ពជើងគោកអាស៊ាន និងស្ថានីយ៍ផលិតទឹកស្អាត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ឈូសឆាយពង្រាយដីសម្រាប់សាងសង់ទីលានបាញ់កាំភ្លើងទ័ពជើងគោកអាស៊ាន។

នៅទីតាំងនោះផងដែរ ក៏មានការសាងសង់ស្ថានីយ៍ផលិតទឹកស្អាតបន្ថែម សម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដែលមានសមាភាពចូលរួមពីសំណាក់ លោក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ ស្នងការ នាយរងសេនាធិការ នាយកមជ្ឈមណ្ឌល នាយកវិទ្យាស្ថាន នាយការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលិកមជ្ឈមណ្ឌល និងសិក្ខាកាមវគ្គចំនួន ៤៤រូប ចូលរួមផងដែរ ៕

Comments (0)
Add Comment