តើជាកាពិត្យឬទេ​?​ ប្រធានមន្ទីរសូរិយោដី នគររូបនីយកម្មនិងសំណង់ខេត្តកណ្ដាល លោក សុក កាន់ណារិទ្ធិ ប្រព្រឹតអំពើពុករលួយ?​សូមសូមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជួយពិនិត្យមើលរឿងមួយផង!!

(ខេត្តកណ្ដាល)៖ តើមានមនុស្សប៉ុន្មាននាក់? ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធនៅក្នុងមន្ទីរសូរិយោដីខេត្តកណ្ដាលនោះ? តាមប្រភពព័ត៌មានដែលបានធ្លាយចេញខ្សឹបថាលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល ត្រូវបានមហាជនធ្វើការិះគន់ខ្លាំង ក្រោយឡើងកាន់តំណែងជាប្រធានមន្ទីរមកនោះ គាត់មានលទ្ធភាព និងមានឱកាសក្ដោបក្ដាប់រឿងដីធ្លី ហើយបញ្ជាឲ្យកូនចៅក្រោមឱវាទ ធ្វើអំពើមិនល្អ ។
ប្រភពបន្តរិះគន់ចំៗថាលោក សុក កាន់ណារិទ្ធិ ក្រៅពីជំនាញពិសេសក្នុងការសម្របសម្រួលចេញប្លងដីធ្លីនោះ លោកពូកែខាងបកប្រែ និងដោះសារ បានដោយរលូនទៀតផង។

ជាក់ស្ដែងរឿងរ៉ាវមន្ត្រីវាស់វែងតំបន់វិនិច្ឆ័យស្រុកកៀនស្វាយ ឈ្មោះ ឈន សុផាន់ ត្រូវបានអ្នកភូមិឬស្សីស្រុក រិះគន់យ៉ាងចាស់ដៃ ថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធ លួចកាត់ប្លង់ដីរបស់ប្រជាពលរដ្ឋមួយគ្រួសារឲ្យទៅអ្នកផ្សេង។

លោកយាយ ម៉ៅ កៃ អាយុ៧០ ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំឈើទាល២ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានអំពាវនាវគោរពស្នើសុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង នគរូបនីយកម្ម និងសំណង់សូរិយោដី ឯកឧត្តម ជា សុផារ៉ា មេត្តា ជួយអន្តរាគមន៍ និងផ្ដល់យុត្តិធម៌ ករណីមន្ត្រីសូរិយោដីខេត្តកណ្ដាល កាត់ប្លង់ដីរបស់គាត់ឲ្យពាក់កណ្ដាលឲ្យទៅអ្នកផ្សេង ។

លោកយាយ ម៉ៅ កៃ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានថា លោកយាយមានដីទំហំ ២២២៥ម៉ែត្រការ៉េ ទទឹង៣៣ម៉ែត្រ គុណ បណ្ដោយ៥០ម៉ែត្រ ដែលទទួលស្គាល់ពីអាជ្ញាធរ ភូមិ.ឃុំ និងបានចុះវាស់វែងដោយមន្រ្តីអសូរិយោដី ហើយបានចេញបង្កាន់ដៃ ត្រឹមត្រូវ ប៉ុន្តែអកុសល គណៈពេលចេញប្លង់ដី ត្រូវបាត់បង់អស់ជាងពាក់កណ្ដាលឱ្យទៅអ្នកនៅឯខេត្តកំពង់ចាមទៅវិញ។

ឆ្លើយតបរឿងរ៉ាវនេះ លោក ឈន សុផាន់ មន្ត្រីតំបន់វិនិច្ឆ័យស្រុកកៀនស្វាយ នៅវេលាម៉ោង១០ និង៥០ នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ លោកឆ្លើយតបយ៉ាងខ្លីថា ទាល់តែសួរអ្នកវាស់វែងបានដឹង! ព្រោះថាលោកគ្រាន់តែអ្នកវិនិច្ឆ័យប៉ុណ្ណោះ។

លោកយាយ ម៉ៅ កៃ និងកូន ចៅ សូមសំណូមពរទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដែលនឹងទើបឡើងតំណែងថ្មីៗ នេះ សូមមេត្តាឯកឧត្តមជួយត្រួតពិនិត្យមើលរឿងរ៉ាវដីធ្លីនេះជូនពួកគាត់ទាំងអស់គ្នាផង។

ក្នុងករណីនេះបើតាមមហាជនបានលើកឡើងថា បើសិនឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តទើបនឹងឡើងតំណែងថ្មី ចេញមុខដោះស្រាយប្រាកដជាបានសម្រេចជោគជ័យជូនក្រុមគ្រួសារលោកយាយ ម៉ៅ កៃ នេះជាមិនខាន។

ព្រោះថាតាំងតែពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលឡើងកាន់តំណែងថ្មីៗនេះមកឃើញថាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទៅក្នុងខេត្តកណ្ដាលយ៉ាងខ្លាំងបំផុតនូវការដោះស្រាយជូនពួកគាត់នៅក្នុងរឿងវិវាទអ្វីមួយនោះ។

គួរឱ្យសោកស្ដាយណាស់ ក្នុងករណីនេះពាក់ព័ន្ធរឿងរាវខាងលើនេះដែរ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានពីលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល។

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បើទោះយ៉ាងណា អង្គភាពសារព័ត៌មានយើងស្នើសុំឲ្យមានការបកស្រាយពីលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។

ហើយអង្គភាពសារព័ត៌មានយើងខ្ញុំនឹងជឿជាក់សង្ឃឹមថាលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល លោក សុក កាន់ណារិទ្ធិ ប្រាកដនិងផ្ដល់ចម្លើយច្បាស់លាស់ណាមួយជូនដល់សារព័ត៌មានយើងនៅពេលក្រោយ។

សូមបងប្អូនត្រួតពិនិត្យលើឯកសារលោកយាយ ម៉ៅ កៃ ដែលបានបង្ហោះនៅក្នុង៕

Comments (0)
Add Comment