{កំពង់ចាម}÷ ដើម្បីភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម កម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានបើកប្រតិបត្តិការនៅវេលាម៉ោង ១៤និង៥១នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិទី១៥ សង្កាត់កពង់ចាមក្រុងកំពងចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទី កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងបានដកវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ១២កញ្ចប់, ទូរស័ព្ទចំនួន ០៥ គ្រឿង។
បច្ចុប្បន្ន÷ជនសង្ស័យ និង វត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។
សូមបងប្អូន អាណាព្យាបាលឪពុកម្ដាយទាំងអស់ត្រូវចូលរួមជាមួយកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់នឹងផ្តល់ព័ត៌មានជាក់លាក់ រាល់សកម្មភាពក្រុមយុវជនទាំងឡាយដែលធ្វើសកម្មភាពជក់និងចែកចាយ ប្រើប្រាស់ នៃសាធាតុញៀនដើម្បីកែទម្រង់ស៊ីជម្រៅឲ្យក្មេងយុវជនឈានទៅរកភាព ថ្លៃថ្នូរមានចំណេះ ដឹងគេចផុតពីគ្រឿងញៀន និងលុបបំបាត់ការជក់និងចែកចាយនូវសាធាតុញៀនឲ្យអស់៕