ករណីពុលស្រានៅស្រុកទឹកផុសសមត្ថកិច្ចនិងអាជ្ញាធរខេត្តឈានទៅបិទទីតាំងផលិតស្រាជាង៥០០កន្លែង ទីតាំងលក់ស្រាជាង១០០០កន្លែង និង ឃាត់មនុស្ស៦នាក់បញ្ជូនទៅតុលាការ

កំពង់ឆ្នាំង ៖ទីតាំងផលិតស្រាជាង៥០០កន្លែងនិងកន្លែងលក់ស្រាស ស្រាថ្នាំជាង១០០០កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំង
ត្រូវបានបិទទាំងស្រុង ក្នុងនោះមនុស្ស៦នាក់ ក៏ត្រូវបានឃាត់
ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ដែលបានបញ្ជាក់ប្រាប់នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយដែលបានប្រារព្វធ្វើស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី
១៤ ខែធ្នូ ឆ្នាំ២០២០ ។

លោកអ៊ៀរ ប៊ុនធឿន បានបញ្ជាក់ថា ការបិទទីតាំងផលិតនិងលក់ស្រាសរដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបន្ទាប់ពីមានផ្ទុះករ
ណីពុលស្រាស ស្រាថ្នាំ បណ្តាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់រហូតដល់៨នាក់និងមានអាការៈពុលធ្ងន់និងស្រាលប្រមាណ
ជាង១០០នាក់ កាលពីចុងខែវិច្ឆិកាកន្លងទៅ ៕

Comments (0)
Add Comment