គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមជូនដំណឹង អ្នកកើតកូវីដ១៩ ធ្លាប់ទៅហាងលក់គ្រឿងសមុទ្រ ៣៣៣ នៅខណ្ឌ៧មករា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក
By
sothim168
on April 10, 2021
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅហាងលក់គ្រឿងសមុទ្រ ៣៣ ដែលមានទីតាំងនៅផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅហាងលក់គ្រឿងសមុទ្រ ៣៣៣ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ ក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ដែលនៅក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
ព័ត៌មានជាតិ
Share
Related Posts
តាំងខ្លួនព្រះនាម ជា (ព្រះនាង ទេវី )ស្នងរូប គឺ ឧកញ៉ា ល្បីលក់ឡេ អនឡាញខាងបំពុលសង្គម បានផ្ដិតមេដៃទទួលកំហុសរបស់ខ្លួនហើយ..
កម្លាំងបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រើកណ្ដាប់ដៃដែក បំបែកបទល្មើសលៀស ទ្រង់ទ្រាយធំនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលរួមប្រជុំជាមួយ ឯកឧត្តម ខូវ រីដា អភិបាលខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ
ប្រហែលគេចមិនរួចទេមើលទៅ..!អភិបាលខេត្តស្ទឹងត្រែង ចេញបទបញ្ជា តាមរកមុខជនកាប់ឈើទាល និងចាត់វិធានការច្បាប់ ដោយគ្មានលើកលែង
ដុំដែកជាច្រើនដុំ បានធ្លាក់ចំមកលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយពុំ ដឹងថា មកពី ភពផ្កាយ ឬមកពីណាឲ្យប្រាកដ បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាតនៅសង្កាត់ចោមចៅ៣..
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ដឹកនាំកម្លាំង ចុះប្រតិបត្តិការ កណ្ដាប់ដៃដែកបំបែកបទល្មើសនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំង…
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដាំផ្ញើដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាខិតខំជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការពារដីតំបន់៣
Comments
(0)
Add Comment