(តាកែវ)៖ អយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពី ការទទួលពាក្យប្តឹងតវ៉ា (ឧបាស្រ័យ) តាមរយៈប្រព័ន្ធ Telegram អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរនៅកម្ពុជា។
សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២១ នេះ បញ្ជាក់ថា ការទទួលពាក្យប្តឹងឧបាស្រ័យនេះ តាមរយៈប្រព័ន្ធ Telegram ដែលមានលេខទូរស័ព្ទ ០៩៨ ៩៩៨ ៤៣២៕