តែពួកគាត់បានឈប់ទៅលក់ត្រីតាំងពីថ្ងៃទី១២ ខែមេសា ដោយសារតែនៅផ្សារដើមគរមានផ្ទុះជំងឺកូវីដ-១៩ តែក្រោ យមកមានការសង្ស័យទៅលើស្ត្រីជាប្រពន្ធរ ដែលមានអាការក្អកផ្តាសសាយ និងឈឺបំពង់កផងនោះ ពួកគាត់ក៏បាននាំគ្នាមកយកសំណាកធ្វើតេស្តនៅថ្ងៃទី២២ ខែមេ សា នឹងទទួលបានលទ្ធផល (វិជ្ជមាន)ទាំងពីរនាក់ នៅល្ងាចថ្ងៃទី២៤ ខែមេសានេះតែម្តង។បច្ចុប្បន្នពួកគាត់ទាំងពីរនាក់ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
លោក ហាក់ ប៊ុន្នី អធិការរងស្រុកកំពង់ត្រឡាចបានប្រាប់ នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះថា ករណីវិជ្ជមានកូវីដ-១៩ ២នាក់ប្ដីប្រ ពន្ធខាងលើនេះ បច្ចុប្បន្នសមត្ថកិច្ច សហការជាមួយក្រុមគ្រូពេទ្យស្រុកកំពង់ត្រឡាច បាននិងកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធទាំងពីរនាក់ ដើម្បីនាំមកយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ជាពិសេសគឺកូនទាំង ២នាក់របស់ពួកគាត់ត្រូវតែនាំមកពិនិត្យសំណាកជាចាំបា ច់ដោយមិនអាចខកខានបានឡើយ។
សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សូមអរគុណ!!