គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
មិនកោតសរសើរមិនបាន!!! ព្រះវិសាលសត្ថា កង យ៉ុន ផ្តល់គ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួន ៥០០,០០០រៀល ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច
By
sothim168
on April 26, 2021
(កំពង់ឆ្នាំង)៖ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុកកំពង់ត្រឡាច និងសហការី ព្រមទាំងសប្បុរសជន បាននាំយក គ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួន ៥០០,០០០រៀល ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច តាមរយៈលោក អាំ សុគន្ធ ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយហានិភ័យផ្សេងៗ។
ក្នុងឱកាសនោះដែរលោក អាំ សុគន្ធ បានថ្លែងអំណរអរព្រះគុណដល់ព្រះគ្រូ សត្ថា កង យ៉ុន និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានជួយឧបត្ថម្ភដល់ការងារមនុស្សធម៌។ លោកក៏បានធ្វើការអំពាវនាវដល់ព្រះអង្គ សូមចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។
សម្ភារដែលព្រះវិសាលសត្ថា កង យ៉ុន ផ្តល់ជូនរួមមាន៖ ១.អង្ករ ២៥០kg, ២.មី ១០កេះ, ៣.ទឹកបរិសុទ្ធ ៥កេះ និង២០យួរ, ៤.ឃីត ៧កញ្ចប់ និងថវិកា ចំនួន ៥០០,០០០រៀល ៕
ព័ត៌មានជាតិ
Share
Related Posts
តាំងខ្លួនព្រះនាម ជា (ព្រះនាង ទេវី )ស្នងរូប គឺ ឧកញ៉ា ល្បីលក់ឡេ អនឡាញខាងបំពុលសង្គម បានផ្ដិតមេដៃទទួលកំហុសរបស់ខ្លួនហើយ..
កម្លាំងបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រើកណ្ដាប់ដៃដែក បំបែកបទល្មើសលៀស ទ្រង់ទ្រាយធំនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលរួមប្រជុំជាមួយ ឯកឧត្តម ខូវ រីដា អភិបាលខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ
ប្រហែលគេចមិនរួចទេមើលទៅ..!អភិបាលខេត្តស្ទឹងត្រែង ចេញបទបញ្ជា តាមរកមុខជនកាប់ឈើទាល និងចាត់វិធានការច្បាប់ ដោយគ្មានលើកលែង
ដុំដែកជាច្រើនដុំ បានធ្លាក់ចំមកលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយពុំ ដឹងថា មកពី ភពផ្កាយ ឬមកពីណាឲ្យប្រាកដ បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាតនៅសង្កាត់ចោមចៅ៣..
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ដឹកនាំកម្លាំង ចុះប្រតិបត្តិការ កណ្ដាប់ដៃដែកបំបែកបទល្មើសនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំង…
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ដាំផ្ញើដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាខិតខំជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការពារដីតំបន់៣
Comments
(0)
Add Comment