ជូនចំពោះ លោក យីវ សារ៉ាសែន លោកស្រី ឌិន សេងលីន លោក យីវ សារ៉ាស៊ី និង លោកស្រី សូត្រ ស្រីមុំ លោកកុយ សុខសាន្ត លោកស្រី យីវ សារ៉ាវណ្ណដេតព្រមទាំងបុត្រាបុត្រី ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដូចជា ទឹកសុទ្ធ១០កេះ ម៉ាស១០ប្រអប់ ត្រីខ២យួរ មី១កេះធំ អង្ករ១០០គីឡូក្រាមជូនដល់កម្លាំងនគរបាលស្រុកកំពង់ត្រឡាចសម្រាប់យកមកប្រើប្រាស់ និងសូមប្រសិទ្ធិពរជ័យជូនចំពោះលោក លោកស្រី រួមនិងក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន រកស៊ីទទួលទានមានបានជារៀងរហូត។
ហេីយនៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
លោក វរសេនីយ៍ទោ អ៊ុំ ចំរើន អធិការរង តំណាងលោកអធិការនគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បាននាំយកអំណោយចែកជូនគ្រួសារដែលកំពុងដាក់ខ្លួនដាច់ដោយឡែកធ្វើចត្តាឡីស័កនៅផ្ទះ ភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ចំនួន០២ គ្រួសារ កំពុងជួបការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ៣០ គីឡូក្រាម
-មី០១ កេស
-ម៉ាស់០១ ប្រអប់
ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។
អំណោយទាំងអស់នេះគឺបានមកពី អំណោយទឹកចិត្តសប្បុរសរបស់ កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច។
លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចជាប្រធាន ហ្នឹងអាជីវកររស់នៅក្នុងស្រុកកំពង់ត្រឡាច។
១,លោក យីវ សារ៉ាស៊ី អាជីវករ
២,លោកស្រី សក់ ស្រីលីន អាជីវករ។
ហើយបើតាមការសង្កេតមើលឃើញថា នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺអាជ្ញាធរស្រុក ជាពិសេសកម្លាំងអធិការរដ្ឋាននគរបាលស្រុកតែម្ដង បានអនុវត្តការងារ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះផ្សព្វផ្សាយ និងណែនាំទប់ស្កាត់ ការពារ បានប្រសើរ ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្ត្រីនគរបាលជាតិ។
ជាចុងក្រោយលោកវរសេនីយ៍ឯក នន សុីណាតបានផ្តាំផ្ញេីរថា÷ សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។សូមអរគុណ!!