ខ្យល់កន្ទ្រាក់ភ្លៀងមួយមេធំ ក្នុងខេត្តកំពង់ឆ្នាំង រងគ្រោះ របើកដំបូលផ្ទះ៥៩ខ្នង, ដើមឈើសង្កត់០៦ខ្នង, រលំ០៨ខ្នង, ស្ត្រីម្នាក់រងរបួស, គោមួយក្បាល់ងាប់ ,ក្នុង៧ ក្រុង ស្រុក….

(ខេត្តកំពង់ឆ្នាំង)÷លោកឧត្តមសេនីយ៍ទោ អៀរ ប៊ុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹង តាមទូរស័ព្ទនៅវេលាម៉ោង០៥ នឹង០០នាទី ល្ងាចថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២១ នេះថា÷នូវខេត្តកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ មានគ្រោះធម្មជាតិភ្លៀងមួយមេធំ! លាយឡំ នឹងខ្យល់កន្ត្រាក់!មានឥទ្ធិពលអាក្រក់ធ្វើឲ្យប៉ះពាល់ទៅដល់ចំនួន០៧ក្រុងស្រុក (អត់តែស្រុកបរិបូណ៌មួយទេ!) បានបង្កឲ្យ ស្ត្រីម្នាក់រងរបួស! គោមួយក្បាលងាប់ និងខូចសម្ភារៈផ្ទះសម្បែងមានដូចជា÷ របើកដំបូលផ្ទះ៥៩ខ្នង, រលំ០៨ខ្នង, ដើមឈើសង្កត់លើ០៦ខ្នង,។

ហេីយភ្លាមៗនោះ!! ទឹកចិត្តថ្លៃថ្លា និងមានការប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ! ឯកឧត្តម ឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងឱ្យមន្ត្រីបានចុះជួយពលរដ្ឋ ,ជួយដឹកជញ្ជូនទុកដាក់សម្ភារៈដែលសំខាន់ៗ! មុនគេ÷ដូចជាស្រូវ អង្ក សម្លៀក បំពាក់ នឹងសម្ភារៈប្រើប្រាស់ផ្សេងៗ។ល..។

សូមបញ្ជាក់ផងដែរថា÷ព័ត៌មាននេះសម្រាប់តែថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ទេ។

យ៉ាងណាវិញទៀតអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក និងឱ្យព័ត៌មានបន្ថែមទៀតនៅពេលក្រោយ…។

សូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ! សូមបងប្អូនដែលមានដើមឈើនៅជិតផ្ទះដែលមើលទៅមិនគួរឲ្យទុកចិត្ត!! គួរតែកាត់ចេញទៅ!!
តែកុំភ្លេច ៣ការពារ ៣កុំ។

Comments (0)
Add Comment