{ខេត្តមណ្ឌលគិរី}÷៖ ពិតជាសាក សម ជាមន្ត្រីបម្រើសង្គមជាតិ ពិតប្រាកដ! ក្រោយអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី) រាយការណ៍ជូនមន្ត្រីជំនាញបរិស្ថាន ស្រុកអូររាំង ខេត្តមណ្ឌលគីរី, ភ្លាម មន្ត្រីជំនាញ បានទៅដល់កន្លែងភ្លែត ហេីយបានបង្ក្រាបបានដោយជោគជ័យ!!។
ជាក់ស្ដែងនៅរសៀលថ្ងៃទី ០៦ ឧសភា ឆ្នាំ២០២១ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)និងអង្គភាពផ្សេងៗ ទៀត!! ដោយមានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ល្អ រកស៊ីស្លូតត្រង់! ត្រឹមត្រូវតាមផ្លូវច្បាប!បានរាយការណ៍ពេលនោះអានៅចំណុចខាងក្រោម.. ក្រុមការងារបានចុះយកព័ត៌មាន នៅចំណុចនោះ(គឺ)ចំណុច{{ វាលម្រេច ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី }}បានប្រទះឃើញឈើប្រភេទគគីចំនួន១៣ដុំ សុក្រំឃ្លុំចំនួន១២ដុំ ក្តាសន្លឹក ចំនួន៥០សន្លឹក ដូចអ្វីដែលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែ!! ។
ហេីយបន្ទាប់មក ក្រុមការងារ បានរាយការណ៍ ជូនមន្ត្រីជំនាញ ហេីយភ្លាមនោះក៏ឃើញវត្តមានលោក សី ចំណាន តួនាទី ប្រធានស្នាក់ការរងអូររាំង ទទួលបទបញ្ជាពីលោក សុីន សត្ថា តួនាទីអនុប្រធានដែនជម្រកសត្វព្រៃកែវសីមា ចុះមកទីតាំងផ្ទាល់ ធ្វើការរឹបអូសយកឈើទាំងនោះ
ធ្វើកំណត់ហេតុ កសាងសំណុំរឿង តាមនិតិវិធីច្បាប់។
ហើយបើតាមសេចក្តីរាយការណ៍! ឈ្មួញឈើដែលយកឈើ ទៅលាក់នៅចំណុចនោះ មិនអាចរួចខ្លួនបានទេ!! ក្រុមការងារអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)និងអង្គភាពផ្សេងៗ ទៀត! កំពុងតែស្រាវជ្រាវ និងតាមផ្តិតយករូបភាព បុគ្គល រូបនោះ មកផ្សព្វផ្សាយ ជូនមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់! ដើម្បីបង្ក្រាប!ហេីយ នឹងធ្វើរបាយការណ៍មួយទៀត! ដាក់ជូនមន្ត្រីជំនាញថ្នាក់ជាតិ! ដើម្បី និងចាត់ការទៅលើបុគ្គល ដែលរកស៊ីកាប់ឈើ, ដឹកឈើ, បំផ្លាញព្រៃឈើ, បំផ្លាញធនធានធម្មជាតិកម្ពុជាខុសច្បាប់។
កការបំផ្លាញធនធានធម្មជាតិនេះ! ដោយធ្វេីឲ្យមានបានតែបុគ្គលមួយក្តាប់តូចតែប៉ុណ្ណោះ!! តែធ្វើឱ្យរលាយធនធានធម្មជាតិ គឺ ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល។
ចំណែកប្រជាជនផ្សេងទៀត! ដែលគេគោរពច្បាប់! មិនបំផ្លាញ! មិនរកស៊ីមុខរបរកាប់បំផ្លាញព្រៃឈើនោះ! មិនត្រូវបានទទួលផលប្រយោជន៍ជាបុគ្គល ពីធនធានធម្មជាតិទាំងអស់នេះទេ! គឺ ទុកសម្រាប់ផលប្រយោជន៍រួមទាំងអស់គ្នា។
ហើយក្រុមការងារសារព័ត៌មានយើង នឹងប្រឹងប្រែងស្រាវជ្រាវ ស៊ើបអង្កេត តើមានមន្ត្រីជំនាញពាក់ព័ន្ធណាខ្លះ?៊នៅក្នុងការដឹកជញ្ជូនឈើនេះ??{{ បទល្មើសទាំងអស់នេះ}}។
តែទោះជាយ៉ាងណា! ក្រុមការងារអ្នកសារព័ត៌មានយើង សូមកោតសរសើរយ៉ាងខ្លាំង! សូមអរគុណយ៉ាងខ្លាំង! ចំពោះកងកម្លាំងជំនាញបរិស្ថាន និងជំនាញផ្សេងទៀត! ដែលចូលរួមសហការណ៍ ក្នុងការចុះបង្ក្រាបបទល្មើសនេះ។
សូមតាមដានព័ត៌មាននេះបន្តភាគបន្ថែមទៀត..
((ដោយ ចាន់ ថន សការីស្រុក កែវ សីមា ខេត្តមណ្ឌលគិរី))