(ត្បូងឃ្មុំ)÷ ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស ផ្ទេរ តែងតាំង និងចូលកាន់មុខដំណែងប្រធានសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ គួរ បញ្ជាក់ ផង ដែរឯកឧត្តម ម៉ម វ៉ាន់ដា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ ពិធីនេះត្រូវបានរៀបចំឡើងនៅ បរិវេណ សាលា ឧទ្ធរណ៍ និង មហា អយ្យការ អមសាលា ឧទ្ធរណ៍ ត្បូងឃ្មុំ ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល។ HE Keut Rith, Minister of Justice, presides over here this morning the handover ceremony of the President of Preah Vihear Provincial Court, the Prosecutor of Kratie Provincial Prosecutor and the Prosecutor of Mondulkiri Provincial Prosecutor.
(Tbong Khmum) ÷ On Friday, May 21, 2021, HE Keut Rith, Minister of Justice, presided over the transfer ceremony and assumed the position of President. Preah Vihear Provincial Court, Prosecutor of Kratie Provincial Court and Prosecutor of Mondulkiri Provincial Court. It should be noted that HE Mam Vanda was appointed by His Majesty King Norodom Sihamoni, King of the Kingdom of Cambodia, as a Prosecutor of the Mondulkiri Provincial Prosecutor’s Office. The ceremony was held at the Court of Appeal and the Prosecutor General of Tbong Khmum Court of Appeal, strictly respecting health safety rules.