គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
បុគ្គលមន្ត្រីកងរាជអាវុធហត្ថម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅស្រុកសណ្តាន់!ប្រហែលជាគេចមិនរួចពីគុក!!
By
sothim168
on May 23, 2021
(ខេត្តកំពង់ធំ)÷អំពើហិង្សាមួយបានកើតឡើង នៅចំណុច ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ វេលាម៉ោងប្រមាណ ៧.៣០នាទីព្រឹក ថ្ងៃទី ២៣ ឧសភា ២០២១ បណ្តាលឲ្យស្ត្រីម្នាក់ ទទួលរងរបួសធ្ងន់ និង បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹក។
ប្រភពពីស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា ជនបង្កជាអតីតប្តី មាន ឈ្មោះ ស៊្រុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រី កងរាជអាវុធហត្ថ ខេត្តកំពង់ធំ។
ស្ត្រីរងគ្រោះរៀបរាប់បន្តទៀតថា ដំបូងជនបង្ក ស្រ៊ុន ពេជ្ររស្មី មកឈប់ម៉ូតូ មុខតូប ហើយស្រែកសួរថាកូន នៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថាកូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) និងជាងម្នាក់ទៀត កំពុងលាបថ្នាំផ្ទះ ភ្លាមនោះជនបង្កបានទាញកាំបិតមកប្រហា មកលើរូបនាងតែម្តង ដូចមានចេតនាគិតទុកមុន ហើយស្រែកថា ហេតុអីបានជា ឲ្យគេចូលបន្ទប់មិនសុំការអនុញ្ញាត ពីគេជាមុនសិន។
គួរបញ្ជាក់ផងដែរថា ជនបង្ក ស៊្រុន ពេជ្យរស្មី រូបនេះ តែងតែប្រើអំពើហិង្សាជា ញឹកញាប់ ច្រើនលើក ច្រើនសារ រហូតមានការលែងលះ។
បច្ចុប្បន្ន : ស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកសណ្តាន់ ដោយរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិត ខាងស្តាំពីរកាំបិត និង កញ្ចឹងក មួយ កាំបិត ផងដែរ។
ដោយឡែកជនបង្កបន្ទាប់ពីធ្វើសកម្មភាព វាយប្រហា មកលើអតីតប្រពន្ធរួច បានរត់គិតខ្លួនបាត់ស្រមោល។
ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរស័ព្ទថា ពិតជាមានករណីហិង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ ប្រាកដមែន ហើយពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួន មិនទាន់ចាប់បាននៅឡើយទេ ប៉ុន្តែកម្លាំងរបស់លោក កំពុងតែធ្វើការតាមប្រម៉ាញ់ យ៉ាងយកចិត្តទុកដាក់ តាមចាប់ជនបង្កហេតុ ចំណាត់តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យខានតែបាន ក្នុងពេលឆាប់ៗនេះ។
ករណីខាងលើនេះមហាជនជាទូទៅក្នុងស្រុកសណ្ដាន់ និងរង់ចាំមើលចំណាត់ការរបស់កងកម្លាំងមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ក៏ដូចជាកម្លាំងជំនាញពាក់ព័ន្ធផ្សេងៗទៀត តើនិងតាមចាប់ជនជនតិរច្ឆាន ឃោរឃៅ ស្មូកក្រូក នេះត្រូវចំណាយពេលប៉ុន្មានថ្ងៃ???។
មហាជនខ្លះបានដាក់សំណួរសួរថា ក្នុងនាមជាកម្លាំងសមត្ថកិច្ចអាវុធហត្ថ ជាអ្នកគោរពច្បាប់!បែរជាជិះជាន់ច្បាប់! រំលោភច្បាប់! បំពានច្បាប់! ដូច្នេះតើច្បាប់អាចដាក់ទោសយ៉ាងណាទៅលើបុគ្គលរូបនោះក្រោយពីបានចាប់បាន???។
តែទោះជាយ៉ាងណាគេសង្ឃឹមទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងស្រុង! ព្រោះថា កន្លងមកលោកមានស្នាដៃយ៉ាងធំធេង ក្នុងការបង្ក្រាបរាល់បទល្មើស និងជនសង្ស័យ ដែលពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ធំ៕
A military police officer in Kampong Thom province stabbed his ex-wife with a sharp knife, causing serious injuries in Sandan district
Kampong Thom ÷ A violence occurred at Tbong Teuk village, Mean Rith commune, Sandan district, Kampong Thom province at around 7.30 am on 23 May 2021, causing a woman to be seriously injured and startled in the morning. .
A source from the victim, Kouch Muy Hiek, 30, a resident of the commune, confirmed that the perpetrator was her ex-husband, Srun Pich Raksmey, 36, a military police officer in Kampong Thom province.
The victim continued that at first, the perpetrator, Srun Pich Raksmey, stopped the motorcycle in front of the stall and shouted, “Where is your child?” With whom? She said that the child was sleeping in the house did not wake up with the mother (the mother of the victim) and another carpenter was painting the house immediately, the perpetrator pulled a knife and attacked her as intended Shout out why they let you in the room without asking their permission first.
It should also be noted that the perpetrator, Pich Raksmey, often used violence many times until he got a divorce.
The woman is currently being treated at the Sandan District Private Hospital with serious injuries to her left arm, two knives, two right knives and a stab wound to the neck.
In particular, the perpetrator, after attacking his ex-wife, ran away and disappeared.
At the same time, Brigadier General Hang Thol, Commander of the Kampong Thom Provincial Gendarmerie, confirmed to our media unit by telephone that there was indeed a case of violence in Sandan district and that the perpetrators were not yet fleeing. Arrested yet, but his forces are working diligently to catch the perpetrators, seek legal action to find justice for the victims soon.
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment