គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
សមត្ថកិច្ចនគរបាលខេត្តតាកែវបំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី ខេត្តតាកែវ ជនដៃដល់ ០៣នាក់…
By
sothim168
on June 22, 2021
(ខេត្តតាកែវ)៖ សូមសរសើរដល់កម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវដែលសំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាក់ពាក្យសម្ដីនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ត្រូវកម្លាំងនគរបាលជំនាញបំបែកបានហើយ ដោយឈានដល់ការចាប់ខ្លួនជនដៃដល់៣នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននេះ ទី១៖ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត) និងទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ។
ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ។ ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានជាតិ
Share
Related Posts
លោក ឈួន ចាន់ណា នឹងលោក ឈុន សុគុម្ភៈ អនុប្រធានមន្ទី ដ.ន.ស.ស. ខេត្តបិទផ្សាយជាសាធារណៈនៃឯកសារការវិនិច្ឆ័យ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ
ជីវិតអ្នកក្រ..សេចក្តីស្រែកឃ្លាន..! ប្រជាពលរដ្ឋ៣នាក់បានស្លាប់ និងដួលសន្លប់ រងរបួស៦នាក់ ខណៈរងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា….
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៨៨៥ប័ណ្ណ ជូនពលរដ្ឋចំនួន ៣០២៦គ្រួសារក្នុងឃុំពោធិ៍
សូមកោតសរសើរ.! ពិតជាអស្ចារ្យណាស់.! គំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម បណ្ឌិត ហុឺ វីរៈ ..នំក្រឡាន របស់អ្នកភូមិនៅតំបន់លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អស្ចារ្យណាស់ សូមអបអរសាទរ “ខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”
លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន សូមសំណូមពរ និងសូមអង្វរ ដល់ថ្នាក់ឃុំកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជួយសម្រសសម្រួលដីមួយកន្លែងកុំអាលចាក់ដីលុបសិនសុំចរចាដោះស្រាយសិន
សកម្មភាពការងារដ៏ល្អរបស់រដ្ឋបាល ឃុំ ថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ក្នុងកិច្ចការការងារទូទៅ
Comments
(0)
Add Comment