(ភ្នំពេញ)៖នារីម្នាក់មានអាការមិនស្រួលខ្លួនក៏បានប្រាប់មិត្តភក្តិជួយហៅកង់បីដឹកយកទៅមន្ទីរពេទ្យតែនាងបានស្លាប់លើកង់បីនៅតាមផ្លូវ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមផ្លូវលេខ៦២ជិត ផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពី រំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
សពឈ្មោះ ប៉ៅ ស្រច អាយុ២៣ឆ្នាំជាអ្នកបោកអ៊ុតស្រុកកំណើតនៅខេត្តកំពង់ធំ។ មុនពេលកើតហេតុនារីរងគ្រោះមានអាការស្លេកស្លាំងនិងប្រាប់ថាមិនស្រួលខ្លួន។
មិត្តភក្តិបានហៅកង់បីដឹកយកនាង ទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះពេលដឹកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែនាងដាច់ខ្យល់ស្លាប់នៅលើកង់បីតែម្តង ខណៈនោះ ម្ចាស់កង់បី ក៏បានដឹកសពនារីរងគ្រោះត្រឡប់មកផ្ទះវិញ៕