កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ មាន សំអាន ប្រធានគណកម្មាធិការទី៨ នៃព្រឹទ្ធសភា ដោយមានការចូលរួមពីលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល
លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។
លោកស្រី ឈិត សុធា នាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថាៈកុមារកំព្រាសរុប៣០នាក់សហរី១៦នាក់ ក្នុងនោះពិការចំនួន៣នាក់ ស្រី១នាក់។ កុមារកំព្រាគ្មានឪពុកម្តាយចំនួន៩នាក់ ស្រី៣នាក់និងកុមារកំព្រាត្រូវឪពុកម្តាយបោះបង់ចោល២១នាក់ស្រី១៣នាក់។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអានបានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែងដើម្បីអោយក្មួយបានសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអាន ក៏បានផ្តាំផ្ញើ ដល់ប្អូនៗ ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន និងខិតខំរៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន និង អំពើអប្បាយមុខផ្សេងៗដែមសង្គមស្អប់ខ្ពើម ប្អូនៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួននិងសង្គមជាតិ។ ជាពិសេសប្អូនៗត្រូវថែទាំសុខភាពអោយបានល្អដោយធ្វើអនាម័យជាប់ជាប្រចាំនិងអនុវត្តនូវវិធានការការពារ និងទប់ស្កាត់កុំអោយកើតមានជំងឺកូវីដ១៩ ដោយអនវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំ។
អំណោយដែលត្រូវផ្តល់ជូននាពេលនេះ មានមី១០កេះ ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ អំបិល២០កញ្ចប់ ថវិកា៥១ម៉ឹនរៀលសម្រាប់មណ្ឌល និង ចែកជូនដល់កុមារកំព្រាក្នុងម្នាក់ឃីត១កញ្ចប់ និងថវិកា៣ម៉ឺនរៀល ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង លោកជំទាវ បានផ្តល់ជូន អង្កចំនួន១តោន មី១០កេស ត្រីខ១កេសធំ ម៉ាស១កេស និង ភេសជ្ជៈ១០កេស ។