គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើននូវតួនាទី ឬមុខតំណែងរបស់ខ្លួន ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម…
By
sothim168
on October 5, 2021
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើននូវតួនាទី ឬមុខតំណែងរបស់ខ្លួន ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឧទាហរណ៍ថា នៅពេលខ្លួនបានធ្វើជាអភិបាលស្រុក ឬបានតួនាទីអ្វីផ្សេងៗទៀត ចុះហត្ថលេខាតាមចិត្តនោះ គឺនាំឱ្យមានបញ្ហា ដូច្នេះមុនចុះហត្ថលេខា ត្រូវពិគ្រោះយោបល់ជាមួយស្ថាប័ន្ធពាក់ព័ន្ធឱ្យត្រឹមត្រូវបំផុតសិន។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «មន្ដ្រីរបស់យើងពេលបានទទួលការងារនេះ ការងារនោះ។ ជាការពិតណាស់កិត្តិយសរបស់យើង មានឱកាសដើម្បីធ្វើការងារទាំងនោះ ប៉ុន្ដែយើងមិនត្រូវភ្លើតភ្លើននូវតួនាទី និងមុខតំណែងរបស់ខ្លួនឡើយ»។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានដាស់តឿនដល់មន្ត្រីគ្រប់ជាន់ថ្នាក់ កុំធ្វើខ្លួនជាមន្ត្រីឱកាសនិយម ដែលបង្កឱ្យមានបញ្ហាដល់សង្គម និងខ្លួងឯងផ្ទាល់ ព្រោះថា ឱកាសនិយមនេះ នាំឱ្យមានការឆ្លៀតឱកាសប្រើអំណាចបំពានទៅលើអ្នកដ៏ទៃ។ សម្ដេចក្រឡាហោម ណែនាំដល់មន្ដ្រីគ្រប់ជាន់ថ្នាក់ទាំងអស់ថា ត្រូវយកចិត្តទុកដាក់ និងអនុវត្តការងាររបស់ខ្លួនជាប់ជានិច្ច ឈរលើភាពត្រឹមត្រូវស្របច្បាប់ និងយុត្តិធម៌។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំថា រាល់ប្រាស្រ័យទាក់ទងរវាង ក្រុមប្រឹក្សា និងអភិបាលខេត្ត នៅក្នុងការគ្រប់គ្រងជាទូទៅរបស់រដ្ឋបាលខេត្ត រាប់បញ្ជូលទាំងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន ការរៀបចំ និងប្រើប្រាស់ថវិកា គ្រប់គ្រងបុគ្គលិក ការប្រើប្រាស់ត្រា ចាំបាត់ត្រូវគិតអំពីផលប្រយោជន៍សាធារណៈជាសំខាន់ ដោយគ្មានប្រកាន់បក្សពួកគ្រួសារនិយម និងផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
សម្ដេចក្រឡាហោម បានបន្ដទៀតថា ក្រុមប្រឹក្សា និងអភិបាលខេត្ត ជាពិសេស ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ត្រូវខិតខំសម្របសម្រួលពិភាក្សាគ្នា និងពិគ្រោះយោបល់គ្នាលើកឡើងអំពីគំនិតផ្ដួតផ្ដើម និងដោះស្រាយលើបញ្ហាសំខាន់ៗ ដែលបញ្ហាទាំងនោះ អាចដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីអនុម័តជាមុន ឬបញ្ហាដែលអាចសម្រេច និងអនុវត្តដោយអភិបាលខេត្តផ្ទាល់ ដែលសម្តេចថា បញ្ហាទាំងអស់នេះត្រូវតែដាក់ចូលក្នុងកិច្ចប្រជុំនេះ ហើយពិភាក្សារួមគ្នាដោះស្រាយ៕
ព័ត៌មានជាតិ
Share
Related Posts
ទោះជារវល់យ៉ាងណាក៏ដោយក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ឆ្លៀតពេលចុះមកត្រួតពិនិត្យមើលការសាងសង់ផ្ទះជូនលោកយាយ
លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ចូលរួមពិធីដាំដើមឈើនៅសាលាបឋមសិក្សាគិរីអភិវឌ្ឍន៍ ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ..បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី …សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន.. អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត..
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារអមដំណើរ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូនីកម្ម និងសំណង់ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង..!
ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤ !
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ…
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុវជន រស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ…
Comments
(0)
Add Comment