សូមសរសើរដល់សមត្ថកិច្ចនគរបាលស្រុកវាលវែង -ករណីគ្រោះថ្នាក់ចរាចរណ៍មួយ-ជនរងគ្រោះជាកូនស្រីរបស់លោកអនុភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានដោះស្រាយបញ្ចប់ដោយសុក្រឹតយុត្តិធម៌..

13/10/2021

{ខេត្តពោធិ៍សាត់}÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ បងប្អូនសាច់ញាតិ និង លោកអនុភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សូមកោតសរសើរយ៉ាងខ្លាំងចំពោះកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលប្រឹងប្រែងយកចិត្តទុកដាក់រកដំណោះស្រាយជូនជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ ដោយ ភាគីទាំងសងខាង បានយល់ព្រមគ្នា ស្រុះស្រួលគ្នា ។

ដោយភាគីម្ចាស់រថយន្តលោក លឹម ធឿន ជាមន្ត្រីយោធា ជាម្ចាស់រថយន្ត បានជួយថ្លៃព្យាបាលដល់ជនរងគ្រោះចំនួនទឹកប្រាក់ 2000$ ស្មេីនឹង(ប្រាំបីលានរៀល)
តែក្នុងសាច់ប្រាក់ចំនួនប្រាំបីលានរៀលនោះ ភាគីលោក លឹម ធឿន ម្ចាស់រថយន្តបានប្រគល់សាច់ប្រាក់ចំនួនបួនលានរៀលសិនឲ្យ ទៅ លោក សាក់ ចំរេីន ជាឪពុកជនរងគ្រោះ និងបានធ្វើកិច្ចសន្យា ថា នឹងសងបញ្ចប់នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខចំនួន៤លានរៀលបន្ថែមទៀតដើម្បីបញ្ចប់។(មានឯកសារលិខិតដុតមេដៃត្រឹមត្រូវ)

ហើយលោក សាក់ ចំរើន អនុភូមិស្មែត បានដកពាក្យបណ្ដឹង មិនបានប្ដឹងលោក លឹម ធឿន ជាមន្ត្រីយោធាករណីគ្រោះថ្នាក់ចរាចរណ៍នេះបន្តទៀតទេ! ដោយមានការសុំទោសគ្នាទៅវិញទៅមក និង មានការទំនាក់ទំនងរាប់អានគ្នាដោយសន្តិភាពល្អយ៉ាងប្រពៃ។

ហេីយសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ស្រុកវាលវែង បានធ្វើលិខិតឯកសារបញ្ចប់ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយភាគីទាំងសងខាងបានព្រមព្រៀងគ្នា។

សូមបញ្ជាក់ផងដែរថា÷ករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅលើផ្លូវក្រាលកៅស៊ូ ចំណុចទួលកកោះ ភូមិគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីវេលាម៉ោង ៨ និង៤៥នាទី ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ដោយរថយន្តម៉ាក់ Jeep ពណ៌ត្រីអ៊ីពាក់ស្លាកលេខ ព្រះសីហនុ 2A- 0255 បើកបរដោយមន្ត្រីយោធាឈ្មោះ លឹម ធឿន។

និងភាគីម្ខាងទៀតជនរងគ្រោះជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅសេ125 ទើបនឹងទិញមិនទាន់មានស្លាកលេខ ជាកូនស្រីរបស់អនុភូមិ ឈ្មោះ ជៀប ម៉ូនីកា ភេទស្រីអាយុ១៦ឆ្នាំ មានតួនាទីជាពេទ្យស្ម័គ្រចិត្ត របស់ ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់(រងរងរបួសបាក់ជើងស្ដាំ)។

និងជនរងគ្រោះទី 2 រងរបួសស្រាលឈ្មោះ អុន សេរីរដ្ឋ អាយុ១៨ ឆ្នាំ រស់នៅភូមិគ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(រួមដំណើរជាមួយគ្នា)។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមបើតាមអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងទទួលបានថា÷ កន្លងមកភាគីខាង លោក សាក់ ចម្រើន គាត់បានសំណូមពរដល់កម្លាំងជំនាញសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាពន្លឿន និងការដោះស្រាយរកយុត្តិធម៌ជូនកូនស្រីរបស់គាត់ តែខាងសមត្ថកិច្ចគាត់ជាប់រវល់ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ការពារនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌបុណ្យភ្ជុំធំដូច្នេះ សមត្ថកិច្ចបានលើកយកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះរកដំណោះស្រាយជូនពួកគាត់។

ហើយការដោះស្រាយនេះប្រព្រឹត្តទៅដោយយ៉ាងរលូនដោយភាគីទាំងសងខាងបានស្រុះស្រួលគ្នាបញ្ចប់រឿងដោយសន្តិវិធី សន្តិភាព យុត្តិធម៌ សុក្រឹត ពិតប្រាកដ ដោយភាគីទាំងសងខាងទទួលយកបានរាងរៀងខ្លួន។

ហើយបងប្អូនសាច់ញាតិទាំងសងខាងសូមកោតសរសើរយ៉ាងខ្លាំងចំពោះលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងដែលប្រឹងប្រែងយកចិត្តទុកដាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ និងចាត់ឲ្យមន្ត្រីជំនាញ បំពេញសំណុំបែបបទឯកសារបញ្ចប់តាមការសំណូមពររបស់ភាគីទាំងសងខាង ដែលចាប់ដៃគ្នាមកបញ្ចប់នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដោយឯកភាពគ្នាមិនមានការប្ដឹងផ្ដល់បន្តទៀតឡើយ។

សូមបញ្ជាក់ផងដែរថា÷ ភូមិឃុំមានសុវត្ថិភាព ល្អ យ៉ាងប្រពៃនៅក្នុងមូលដ្ឋានស្រុកវាលវែងខេត្តពោធិ៍សាត់ គ្មាន បងតូច បងធំ គ្មាន ករណីចោរលួច ឆក់ ប្លន់ ។
ទាំងអស់នេះដោយសារមានការប្រឹងប្រែង យកចិត្តទុកដាក់ នឹងគោរពបទបញ្ជា ថ្នាក់ដឹកនាំ ចុះល្បាតគ្រប់ច្រកល្ហក់ ពីលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង៕

Comments (0)
Add Comment