ជនបង្កត្រូវតែសងថ្លៃខូចខាតដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មអគ្គិសនី

{កំពង់ឆ្នាំង}÷តើតៃកុងរថយន្តមានបានចូលសាលាដែរទេទើបបើកបររថយន្តបង្កឲ្យដាច់ខ្សែភ្លើងធ្លាក់បែបនេះ???

រថយន្តទាំងនេះបើកបង្កកាលពីវេលាម៉ោង 10 20 នាទីយប់ថ្ងៃទី 26 ខែតុលាឆ្នាំ 2021 បើកចេញពីចំណុចឃុំធ្លកវៀន គោលបំណងមកតាមបណ្ដោយផ្លូវជាតិលេខ 5 មកដល់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ស្រាបបណ្ដាលឱ្យទាក់ខ្សែភ្លើងរលំបង្គោលភ្លើងអស់ចំនួន 2 ដើមបង្កការភ្ញាក់ផ្អើលហានិភ័យដល់ពលរដ្ឋដែលកំពុងលង់លក់ក្នុងដំណេកយ៉ាងស្រួល។

ភ្លាមភ្លាមនោះប្រភពបានបង្ហើបឱ្យអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងដឹងថា ឃើញមានសមត្ថកិច្ច ទៅដល់គោលដៅ ហេីយបានដាក់ផ្លាកសញ្ញា ជូនដល់បងប្អូនពលរដ្ឋក្នុងការធ្វើដំណើរ និង តាមឃាត់រថយន្តបង្កបានយកមករក្សាទុក នៅ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

ក្នុងករណីខាងលើនេះសំណាងណាស់ដែលមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនពលរដ្ឋក្នុងការធ្វើដំណើរនិងការស្នាក់នៅក្នុងលំនៅឋានគ្រាន់តែដាច់ភ្លើងមិនបានប្រើមួយយប់និងរហូតមកដល់ពេលនេះ….។

ម្ចាស់អាជីវកម្មអគ្គិសនីកម្ពុជាក្នុងស្រុកកំពង់ត្រឡាច នឹងបងប្អូនប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចដាក់ពិន័យទៅលើម្ចាស់រថយន្តដែលបានបើកបង្កនេះនិងឲ្យសងនូវការខូចខាតសម្ភារៈទាំងអស់។

ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់តាមដងផ្លូវដែលធ្វើឲ្យដាច់ខ្សែភ្លើង និង ខូចកុំទ័រភ្លើង និងសម្ភារៈខូចខាត សូមឲ្យម្ចាស់រថយន្តបង្កសងលើការខូចខាតដល់ពួកគាត់ទាំងស្រុង៕

Comments (0)
Add Comment