គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
មេឈ្មួញចាស់វស្សា ឈ្មោះ ហម ផល្លា ពីរនាក់ប្ដីប្រពន្ធ កំពុងធ្វើចរាចរដឹកជញ្ជូនឈើបានយ៉ាងរលូន តាមផ្លូវលេខ ៦២ទាំងថ្ងៃទាំងយប់សមត្ថកិច្ចជំនាញពាក់ព័ន្ធតាមដងផ្លូវមិនហ៊ានបង្ក្រាបព្រោះសង្ស័យថា ត្រូវថ្នាំសណ្តំឈ្មួញឈើពីរនាក់ ប្ដី ប្រពន្ធ ខាងលើហើយមើលទៅ?
By
sothim168
on November 24, 2021
(ព្រះវិហារ)÷ ចាប់ផ្ដើមល្បីកក្រើកទៀតហើយមេឈ្មួញដឹកជញ្ជូនឈើ ឈ្មោះ ហម ផល្លា ពីរនាក់ប្ដីប្រពន្ធ ដែលគេស្គាល់ថាមេឈ្មួញចាស់វស្សារូបនេះកំពុងធ្វើចរាចរណ៏ដឹកជញ្ជូនឈើបានយ៉ាងរលូនតាមផ្លូវជាតិលេខ៦២ខេត្តព្រះវិហារ ខ្ពស់ចូលទៅ ខេត្តកំពង់ធំទាំងថ្ងៃទាំងយប់បានដោយយ៉ាងរលូន សមត្ថកិច្ចជំនាញពាក់ព័ន្ធតាមដងផ្លូវមិនហ៊ានបង្ក្រាប។
ប្រភពពីសមត្ថកិច្ចដែលអត់បាន.លិត នៅក្នុងស្រុករវៀងឲ្យដឹងថា ពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញមាន មេឈ្មួញដឹកឈើចាស់វស្សាឈ្មោះ ហម ផល្លា នឹង ប្ដី កំពុងធ្វើចរាចរណ៍ដឹកជញ្ជូនឈើយ៉ាងសកម្ម ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ បានយ៉ាងរលូនកាន់តែខ្លាំងជាងមុនធ្វេរដង។
មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវនិងប៉ុស្តិ៍ត្រួតពិនិត្យ ពីខេត្តព្រះវិហារ រហូតដល់ខេត្តកំពង់ធំ មិនហ៊ានប៉ះពាល់មេឈ្មួចាស់វស្សាពីរនាក់ប្ដី ប្រពន្ធ ខាងលើនោះទេ។
ប្រភពដដែលបានរៀបរាប់ប្រាប់បន្តទៀតថា ជាពិសេសលោក (ពឹង ទ្រីដា) ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក (នួន សុខុម )នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនគួរ មើលរំលងនិងបណ្ដែតបណ្តោយឲ្យមេឈ្មួញ ពីរនាក់ខាងលើធ្វើសកម្មភាព ដឹកជញ្ជូនឈើបានយ៉ាងរលូនសោះ ។
បើតាមប្រភពពីនាក់ជិតស្និទ្ធ នឹង ឈ្មួញឈ្មោះហម ផល្លា និង ប្តី បានលួចបង្ហើបប្រាប់ឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃឈ្មួញឈើខាងលើនេះដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬ សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបទេ។ ព្រោះត្រូវបានមេឈ្មួញចាស់វស្សារូបនេះរត់ការបង់លុយអស់រួចហើយ ទើបមិនមានការបង្រ្កាប គ្រាន់តែ រាប់ក្បាល ឡាន យកលុយដាក់ក្នុងហោប៉ៅតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ទាល់តែមានការបើកភ្លើងខៀវពី លោក ស៊ុំ ស៊ីវុត្ថា( ហៅតា.វ៉ែនតា) នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ច ពាក់ព័ន្ធនៅតាមដងផ្លូវ ទើប មិន ប្រឈមនឹងការចាប់បង្ក្រាប។
ប្រភពដដែល បានបន្តឲ្យដឹងទៀតថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ ពុំមានការថយចុះនោះទេ បើទោះបី មានការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែប យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុង ខេត្តព្រះវិហារ បានមានការរិះគន់ចំៗថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ច ក្នុង ខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលខ្ពស់ របស់ខ្លួន ទើបបទល្មើសដឹកជញ្ជូននៅតែកើតឡើងយ៉ាងពេញបន្ទុកបែបនេះ។
ជាក់ស្តែងឥឡូវនេះឈ្មួញខាងលើ និងឈ្មួញច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាព ដឹកជញ្ជូនបាន ទាំងយប់ ទាំងថ្ងៃ គ្មានញញើតអ្វីទាំងអស់ ហើយបានដោយរលូនថែមទៀតផង។
ប្រជាពលរដ្ឋ និង សមត្ថកិច្ចមួយចំនួន ដែល អត់ បានលិឍ.បានសូមអំពាវនាវ.សំណូមពរដល់ឯកឧត្តម (ប្រាក់ សុវណ្ណ) អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជួយមើលមន្ត្រីក្រោមឱវាទ របស់ខ្លួនដែលកំពុងប្រព្រឹត្តអំពើពុករលួយ ឃុប ឃិត គ្នា ជាប្រព័ន្ធជាមួយមេឈ្មួញឈើចាស់វស្សាខាងលើ បើពុំដូច្នោះទេព្រៃឈើ នឹង រលាយហិនហោចឆាប់ៗនៅពេលខាងមុខនេះជាមិនខាន។
អង្គភាពយើងចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ និងចូលរួមចំណែកកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាល។
ផ្សព្វផ្សាយជូនដំណឹងទៅថ្នាក់ដឹកនាំបំបាត់អំពើពុករលួយ រាយការណ៍ពីសកម្មភាពមន្ត្រីអសកម្មក្នុងការងារតាមមូលដ្ឋាន។
ក្នុងករណីខាងលើនេះបើសិនបុគ្គលជំនាញពាក់ព័ន្ធណាមួយ ប្រតិកម្ម ឬចង់ឆ្លើយបំភ្លឺសូមទាក់ទងតាមលេខទូរស័ព្ទខាងលើ រៀងរាល់ម៉ោងធ្វើការ ស្ដីពីរបប ច្បាប់នៃសារព័ត៌មានកម្ពុជា៕ព័ត៌មានមួយនេះយើងនឹង update នៅពេលក្រោយបន្តទៀត….
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment