គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឃាត់ខ្លួនមនុស្សបានចំនួន៧នាក់ ករណីឈូសឆាយ ទន្ទ្រានព្រៃលិចទឹកក្នុងតំបន់បី…
By
sothim168
on November 30, 2021
{ខេត្តបាត់ដំបងឋ}÷ឯកឧត្តម ប៉ែន សុផល រដ្ឋ លេខាធិការ ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និង សំណង់ ជាប្រធានប្រតិភូអន្តរក្រសួង ព្រមទាំងគណៈប្រតិភូ អមដំណើរ មានឯកឧត្តម សុខ លូ អភិបាល នៃ គណៈអភិបាលខេត្ត បាត់ដំបង ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ថ្នាក់ ដឹកនាំ មន្ទីរ អង្គភាព កម្លាំង ប្រដាប់ អាវុធទាំងបីប្រភេទ បាន អញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងដែល កំពុង រងការឈូសឆាយ កាប់បំផ្លាញ និងកាន់កាប់ដីព្រៃលិចទឹក ក្នុង តំបន់ ៣ ជាតំបន់ហាមឃាត់នៅចំណុច អូរកំបុត ភូមិ គងទុំ ឃុំពាមឯក ស្រុក ឯក ភ្នំ ខេត្ត បាត់ដំបង ។
ការចុះពិនិត្យផ្ទាល់ ទៅលើទីតាំងដែល កំពុងរងការឈូសឆាយ កាប់បំផ្លាញ និងកាន់កាប់ដីព្រៃលិចទឹកក្នុង តំបន់ ៣ ជាតំបន់ ហាមឃាត់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ឯកឧត្តមបាន ចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ក្រោមការដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធបញ្ជូលសម្លេង និងរូបភាព Zoom កាលពីពេលថ្មីៗនេះ។
ហើយចំពោះទីតាំងខាងលើនេះដែរ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបងសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំ និងកម្លាំងជំនាញជលផលស្រុកឯកភ្នំ បានចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន០៧នាក់ ក្នុងបទល្មើសជាក់ស្តែង នៅលើផែនដីទំហំ ៥០ ហិកតា ព្រមទាំងដកហូតបានវត្ថុតាងល្មើសមាន!
-ត្រាត់ទ័រ ចំនួន០១គ្រឿង
-គោយន្ត ចំនួន០១គ្រឿង
-ការណូតស្មាច់មានម៉ាស៊ីនចំនួន០២គ្រឿង
-ម៉ាស៊ីនការណូត ចំនួន០១គ្រឿងផងដែរ។
ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបច្ចុប្បន្នក៏ត្រូវបានមន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំ ពុងតែធ្វើការកសាងសំណុំរឿង ដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយឡែកវត្ថុតាង ត្រូវបានដកហូតរក្សាទុកនៅក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំផងដែរ៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment