លោកឧត្តមសេនីយ៍ លី សុជាតិ បានបន្តទៀតថា បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួចរាល់ លោកព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារ រក្សាទុកវត្ថុតាងខាងលើនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបណ្ដោះអាសន្ន ហើយខាងមន្ត្រីនាយកដ្ឋានសុខភាពសត្វបានដកយកសំណាកសាច់គោនិងសាច់ក្របីចំនួនពីរកេសស្មើរ៤០គីឡូយកទៅធ្វើវិភាគរកមេរោគនិងសារធាតុផ្សេងៗ និងមន្រ្តីសាខា (កបប) យកសំណាកសាច់គោនិងសាច់ក្របីចំនួនពីរកេសស្មើ៤០គីឡូ ទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ដើម្បីបន្តរនិតិវិធី។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានប្រាប់ឲ្យដឹងទៀតថា ក្រោយទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យយកតៃកុងរថយន្តទាំង២នាក់ដើម្បីឲ្យកម្លាំងជំនាញផ្នែកគ្រឿងញៀនរបស់ស្នងការដ្ឋានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល អ្នកទាំង២នាក់ពិតជាមានសារធាតុញៀនពិតប្រាកដមែន។