គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
បាបកម្មមានពិត កុំចេះតែហ៊ាន!! ACUនាំខ្លួនលោកផ្កាយ១ស៊ុំសុជាតិស្នងការងខេត្តកំពង់ឆ្នាំងនិងលោកស័ក្តិ៥កែវណារុនទៅសាកសួររឿងឈូសឆាយដីព្រៃលិចទឹក…
By
sothim168
on December 17, 2021
ខេត្តកំពង់ឆ្នាំង÷យោងតាមបណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ឱ្យដឹងថាលោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការងនគរបាលខេត្តកំពង់ឆ្នាំងនិងលោកវរសេនីយ៍ឯកកែវ ណារុនប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងត្រូវបានចាប់ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពដដែលបានបញ្ជាក់ថាលំនៅដ្ឋានអតីតអភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿន ចំនួន២ទីតាំងនៅឯខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ។
គួរឲ្យដឹងដែរថាលោកផ្កាយ១ស៊ុំ សុជាតិ លោកស័ក្តិ៥ កែវ ណារុន និងលោក ឈួរ ច័ន្ទឌឿន ត្រូវបានរក ឃើញថា បានបំផ្លិចបំផ្លាញព្រៃលិចទឹករបស់រដ្ឋ ឈូស ឆាយដុតបំផ្លាញ ដើម្បីយកធ្វើជាកម្មសិទ្ធិ ។
តាម របាយការណ៍បឋម លោក ឈួរ ច័ន្ទឌឿន មាន ជាង២.០០០ហិកតា លោក ស៊ុំ សុជាតិ មាន ជិត៧០០ហិកតា លោក កែវ ណារុន មានប្រហែល៤០០ហិកតា។
សូមជម្រាបជូនថាក្នុងសារជាសំឡេង របស់សម្តេចនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃលិចទឹក តំបន់បឹងទន្លេសាប ដែលរដ្ឋបានកំណត់ ជា តំបន់១ តំបន់២ និងតំបន់៣ ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ។
សម្តេចបាន សង្កត់ធ្ងន់ ទៅលើខេត្តកំពង់ឆ្នាំង ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសទ្ធិ។
អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលបានប្រព្រឹត្ត អំពើខុសទៅនឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាងបញ្ជូនទៅតុលាការ។
សម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ ។
សម្តេចប្រកាសដល់មន្រ្តី ខិលខូចពាក់ព័ន្ធករណីខាងលើ បើចង់ឱ្យមានការបន្ធូរ បន្ថយទោស ត្រូវចេញមុខសារភាពដោយខ្លួនឯងជាបន្ទាន់។
ប៉ុន្តែមិនមានន័យថា រួចផុតទាំងស្រុងនោះទេ អស់លោកនៅតែជាប់ពិរុទ្ធភាពដដែល ។
សម្រាប់មន្ត្រីដែលមិនចូលសារភាព ត្រូវចាប់ខ្លួនកាត់ទោសតាមច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួយត្រូវត្រួតពិនិត្យស្រាវជ្រាវទ្រព្យសម្បត្តិពួកគេទៀតទើបសាកសម៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment